ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោកសាស្ត្រាចារ្យ នាង បូ ប្រាប់ពីវិធីរៀនគណិតវិទ្យាឲ្យក្លាយជាសិស្សពូកែ
× លោក សាស្ត្រាចារ្យគណិតវិទ្យាដ៏ល្បីល្បាញ នាង បូ បានប្រាប់ទៅដល់សិស្សានុសិស្សដែលចង់រៀនគណិតវិទ្យាឲ្យពូកែ សិស្សានុសិស្សត្រូវតែមានគ្រឹះរឹងមាំពីថ្នាក់ក្រោមមក។ បើចង់ក្លាយជាសិស្សពូកែគណិតវិទ្យាទៀតនោះ ត្រូវបង្កើតបណ្ណាល័យនៅក្នុងផ្ទះតែម្តង ដើម្បីធ្វើការសិក្សាស្រាវជ្រាវ។ លោកសាស្ត្រាចារ្យនាង បូ បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖«កូនចង់ក្លាយទៅជាសិស្សពូកែគណិតវិទ្យា កូនត្រូវចាប់ផ្តើមបង្កើតបណ្ណាល័យនៅក្នុងផ្ទះចាប់តាំងពីថ្នាក់ទី៧មក។ កូនទិញសៀវភៅមកទុក រៀបចំតាមលំដាប់លំដោយ ហើយមិនមែនតែមួយក្បាល ពីរក្បាលទេ គឺកូនបណ្ណាល័យនៅក្នុងផ្ទះតែម្តង»។ លោក សាស្ត្រាចារ្យបន្តថា៖«ពេលដែលមានឯកសារច្រើន យើងទើរកន្លែងណា យើងទៅបើកមើលកន្លែងនោះ»។
ចំពោះលោក លោកសាស្ត្រាចារ្យ នាង បូ ទោះគណិតវិទ្យា ជាមុខវិជ្ជាដែលហាក់ស្មុគស្មាញបន្តិច ប៉ុន្តែវាមានប្រយោជន៍ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃ។ មុខវិជ្ជានេះ ធ្វើឲ្យអ្នករៀនមានសមត្ថភាពក្នុងការគិត វិភាគ និងវិនិច្ឆ័យអ្វីដែលល្អ អ្វីអាក្រក់ ព្រមទាំងពិចារណាបានល្អិតល្អន់លើរឿងអ្វីមួយ មុននឹងធ្វើការសម្រេចចិត្ត។ នេះជាការបញ្ជាក់របស់លោក នាង បូ។
ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ បានបង្ហាញមោទនភាព និងពេញចិត្តយ៉ាងខ្លាំងនៅក្នុងអាជីពជាគ្រូបង្រៀនរបស់ខ្លួនរយៈពេលជាង២០ឆ្នាំមកនេះ។ លោកសាស្ត្រាចារ្យ បានផ្ទេរចំណេះដឹងដល់សិស្សរាប់ម៉ឺននាក់ហើយ តាមរយៈការបង្រៀនសិស្សត្រៀមប្រឡងបាក់ឌុបដោយផ្ទាល់ប្រមាណ២ពាន់នាក់ក្នុងមួយឆ្នាំៗ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ខន ចំប៉ា និងលោក សាស្រា្តចារ្យ នាង បូ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com