ព័ត៍មានសុខភាព
៥ចំណុច ដើម្បីសម្រកជាតិខ្លាញ់ បានយ៉ាងមានប្រសិទ្ធភាព
× ការសម្រកជាតិខ្លាញ់ សម្រាប់មនុស្សម្នាក់ នឹងមានប្រសិទ្ធភាពដូចគ្នានោះទេ។ ករណីខ្លះ វាជោគជ័យសម្រាប់មនុស្សម្នាក់នោះ ប៉ុន្តែ វាមិនជោគជ័យ សម្រាប់មនុស្សម្នាក់ផ្សេងទៀតឡើយ ដូច្នេះហើយទើបអ្នកជំនាញ បានណែនាំឲ្យអ្នកធាត់ ធ្វើការសម្រកទម្ងន់ និងជាតិខ្លាញ់ តាមវិធីសាស្ត្រផ្សេងៗគ្នា នោះវានឹងអាចជោគជ័យជាមិនខាន។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ៥ ដែលអ្នកជំនាញបានណែនាំថា មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយ ក៏ដូចជាកម្ចាត់ជាតិខ្លាញ់ ចេញពីរាងកាយរបស់អ្នក។
១. កុំផ្លាស់ប្តូរទម្លាប់ភ្លាមៗ ប៉ុន្តែ ចូរព្យាយាមបន្តិចម្តងៗ ជាពិសេស ការទទួលទានអាហារ និងការហាត់ប្រាណ មិនមែនថា កាត់បន្ថយចំណី គឺឈប់ញ៉ាំតែម្តងនោះទេ។
២. ដាក់គោលដៅតូចៗបានហើយ! ឧទាហរណ៍ អ្នកត្រូវសម្រកទម្ងន់ ឲ្យបានត្រឹមតែ ១០០ ក្រាមប៉ុណ្ណោះ ក្នុងរយៈពេលមួយអាទិត្យ (មិនត្រូវដាក់កំហិតខ្លួនឯង ឲ្យស្រកបានពីរបីគីឡូ ក្នុងមួយអាទិត្យនោះទេ)។
៣. ញ៉ាំអាហារពិតប្រាកដ នេះមានន័យថា ញ៉ាំអាហារដែលអ្នកត្រូវញ៉ាំ និងមានសារធាតុចិញ្ចឹមប៉ុណ្ណោះ មិនត្រូវញ៉ាំលេង ញ៉ាំកំដរអារម្មណ៍ ញ៉ាំបំបាត់អផ្សុក ឬបំបាត់ទុក្ខនោះទេ។
៤. ញ៉ាំជាតិសរសៃ ពីព្រោះ វាពិតជាសំខាន់ណាស់ ក្នុងការជួយឲ្យអ្នក មានសុខភាពល្អ ក្រពះពោះវៀនដើរស្រួល ហើយការសម្រកទម្ងន់ ក៏រលូនទៅតាមនោះដែរ។
៥. កុំខ្លាចការធាត់ ហើយតមការញ៉ាំខ្លាញ់នោះ ពីព្រោះ ខ្លាញ់មួយចំនួន ពិតជាមានសារៈសំខាន់ សម្រាប់សុខភាពរបស់អ្នក ដូចជា ប្រេងអូលីវ និងខ្លាញ់ត្រីអូមេហ្កាបីជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com