ពីនេះ ពីនោះ
ចេកទុំប្រាក់ប្រភេទបក្សីកម្រទើបកត់ត្រាក្នុងបញ្ជីឈ្មោះបក្សី
×
ចេកទុំប្រាក់ គឺជាឈ្មោះសត្វស្លាបមួយប្រភេទ ដែលបក្សីឈ្មោលមានដងខ្លួនពណ៌សលាយប្រាក់ ក្បាល ស្លាប ចំពុះ និងជើងពណ៌ខ្មៅ។ រីឯបក្សីញីវិញមានក្បាល និងស្លាបពណ៌ខ្មៅ ស្រាលជាងឈ្មោល មានឆូតៗ ខ្មៅច្បាស់ពាស់ពេញដងខ្លួន។ បក្សីនេះច្រើនរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោងជាដើម។ ជាទូទៅចេកទុំប្រាក់ មានវត្តមានតែនៅរដូវប្រាំងនោះទេ ហើយក៏ជាប្រភេទបក្សីដែលកម្រ។ បន្ថែមពីនេះ វាក៏ជាបក្សីមួយប្រភេទ ដែលគេទើបបានកត់ត្រាក្នុងបញ្ជីឈ្មោះបក្សីក្នុងពេលថ្មីៗ និងមានភាគច្រើននៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com