កីឡាអន្តរជាតិ
អន្តរជាតិ
Jose Mourinho ថាមិនចង់ធ្វើជំនួញជាមួយ Arsene Wenger ទេ
× ក្លិបបិសាចក្រហម Manchester United បានបដិសេដសំណើរបស់ក្លិបកាំភ្លើងធំ Arsenal សម្រាប់ការចង់បានខ្សែការពារ Phil Jones ពីព្រោះអ្នកចាត់ការទូទៅថ្មី Man Utd លោក Jose Mourinho ថាខ្លួនមិនចង់ធ្ចើជំនួញជាមួយអ្នកចាត់ការក្រុម Arsenal លោក Arsene Wenger នោះទេ។
បន្ទាប់ពីការចរចាវាង ក្លិបArsenal នឹង Valencia ដើម្បីនាំយកខ្សែការពារកណ្តាល Skhodran Mustafi ត្រូវបានជាប់គាំងនោះ លោក Arsene Wenger ក៏ត្រឡប់មកចាប់អារម្មណ៍ខ្សែការពារ Phil Jones របស់ Man Utd វិញម្តង។ ប៉ុន្តែការចាប់អារម្មណ៍របស់អ្នកចាត់ការសញ្ជាតិបារាំង ដែលចង់បានខ្សែការពាររូបនេះ ត្រូវបានក្រុមបិសាចក្រហម ច្រានចោល បន្ទាប់ពីលោក Jose Mourinho បោះសម្តីថា មិនចង់មានទំនាក់ទំនងជំនួញជាមួយលោក Arsene Wenger ឡើយ។
បើទោះបីជាមានពាក្យសម្តីយ៉ាងនេះក៏ដោយ ប៉ុន្តែលោក Wenger ដែលដឹកនាំ Arsenal រយៈពេលជាង២០ឆ្នាំនេះ នៅតែសង្ឃឹមថាអាចចរចានាំយក Phil Jones ពី Man Utd បានមុនពេលទ្វាដោះដូរកីឡាករត្រូវបិទនៅថ្ងៃអង្គារសប្តាហិ៍ក្រោយ។
បច្ចុប្បន្ន Arsenal កំពុងមានបញ្ហាកីឡាកររបួសច្រើននាក់ ជាពិសេសខ្សែការពារកណ្តាលតែម្តង។ ហើយខ្សែការពារផ្សេងទៀតដែល Wenger កំពុងចាប់អារម្មណ៍ដើម្បីយកមកជួយស្តាស្ថានការណ៍ដ៏យ៉ាប់យឺនឡើងវិញនោះ មានដូចជា ខ្សែការពារ Omer Toprak របស់ Bayer Leverkusen កីឡាករ Simon Kjaer របស់ Fenerbahce, Jose Fonte របស់ Southampton និង Jonny Evans របស់ West Brom ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com