ពីនេះ ពីនោះ
ការនិយាយរឿងផ្លូវភេទ ជាមួយកូនពេញវ័យ?
× ក្មេងជំទង់ និងបញ្ហាផ្លូវភេទ... ពាក្យនេះ សម្រាប់ប្រជាពលរដ្ឋខ្មែរ ប្រហែលជាពិបាកស្តាប់ និងកម្រមានឪពុកម្តាយណា ហ៊ាននិយាយអប់រំកូន អំពីរឿងផ្លូវភេទនោះទេ ប៉ុន្តែ អ្នកគួរតែនិយាយ ដើម្បីកុំឲ្យគេដើរខុស ឬជ្រុលខ្លួន។
ការនិយាយអប់រំកូន អំពីបញ្ហាផ្លូវភេទ គឺជារឿងសំខាន់ណាស់ ដូច្នេះ ឪពុកម្តាយគួរតែជម្នះ ភាពខ្មាស់អៀន ហើយព្យាយាមពន្យល់កូនម្តងបន្តិចៗ។ ការនិយាយរឿងនេះ អាចធ្វើកូនចេះថែរក្សាខ្លួន និងប្រពៃណីខ្មែរទៀតផង ហើយទោះបីជាគេជ្រុលជ្រួសខ្លួន ក៏គេចេះការពារ មិនឲ្យឆ្លងជំងឺកាមរោគ ជំងឺថ្លើម ឬមេរោគអេដស៍ដែរ។
បើនិយាយពីវិធីសាស្ត្រ យើងពិតជាគ្មានដំបូន្មានអ្វីជាពិសេសនោះទេ ហើយការណែនាំ ក៏ទាមទារពេលវេលាសមស្របផងដែរ ដូចជា ពេលមើលទូរទស្សន៍ប៉ះចំឈុតឆាកស្នេហា ការអោបថើប ឬការរត់តាមគ្នាដោយមិនបានរៀបការ ជាដើម គឺអ្នកអាចលើកយកវា មកពន្យល់ណែនាំកូនបាន។
ដំបូង កូនប្រហែលជាអៀន មិនចង់ស្តាប់ ប៉ុន្តែ យូរទៅ គេច្បាស់ជាសួរអ្នកវិញជាមិនខានឡើយ៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com