ជាតិ
សង្គមជាតិ
កម្មវិធី​សិក្ខាសាលា​ស្តីអំពី​វិធីសាស្ត្រ​អភិវឌ្ឍន៍ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​បុគ្គល​ឆ្នើម​ក្នុង​ថ្ងៃ​អនាគត​
30, Aug 2016 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​មូលនិធិ​កុមារ​ពិការ បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​សិក្ខាសាលា​មួយ ដែលមាន​កិច្ចសហការ​ណ៍ ជាមួយ​សាលា​អន្តរជាតិ​ហ្គោល​ដិ​ន​ថា​ម នៅ​សណ្ឋាគា លី ជឺ ខេត្តក្រចេះ នៅ​ថ្ងៃទី ២៨ ខែសីហា ២០១៦ ក្រោម ប្រធានបទ (​វិធីសាស្ត្រ​អភិវឌ្ឍន៍ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង បុគ្គល​ឆ្នើម​ក្នុង ថ្ងៃ​អនាគត​) ។



​នាឱកាស​នេះ​ក៏មាន​វាគ្មិន​សំខាន់ៗ​អញ្ជើញ​ចូលរួម​និង មាតា បិតា អាណា​ព្យា​ល​បាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណ​ជាង​៤០០​នាក់ ទទួលបាន​ការយល់ដឹង ពី​ការចែករំលែក នូវ​របៀប​ចិញ្ចឹម​កូន​ប្រកបដោយ​គន្លង​ធម៌​និង​ទទួលបាន​នូវ​ជីវិត​ថ្កុំថ្កើង​នា​ថ្ងៃ​អនាគត​។ ក្នុងនោះ ផងដែរ តំណាង​សាលា​អន្តរជាតិ​ហ្គោ​ដិ​ន​ថា​ម ខេត្តក្រចេះ ព្រមទាំង​មាតា បិតា​អាណាព្យាបាល បាន​ចូលរួមចំណែក​បរិច្ចាក​មនុស្សធម៌ ជួយ​គាំទ្រ​សេវាកម្ម​ជួយ​កុមារ​ពិការ ដែល​ប្អូនៗ​ពិការ​ទាំងនោះ មាន​តម្រូវការ​ការគាំទ្រ​ជាពិសេស​សម្រាប់​ពួក​គាត​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​



​អង្គការ​មូលនិធិ​កុមារ​ពិការ បាន​កំពុង​ព្យាយាម​គ្រប់​មធ្យោបាយ ធ្វើការ​បញ្ជ្រាប​អំពី​បញ្ហា​ពិការ​ទៅកាន់ អ្នក​សហគម​ន៌ អាជ្ញាធរ​មូល​ន​ដ្ឋា​ន ស្ថាប័ន​ពាក់​ព​ន្ធ័​នានា ក្នុងនោះ​វិស័យ​ឯកជន​ជា​ផ្នែក​ដ៏​សំខាន់ ដែល​ធ្វើយ៉ាងណា​ឲ្យ​ពូក​គាត់​ងាក​មក​ចូលរួម​គាំទ្រ​ដល់​កិច្ចការ​សង្គម ជាពិសេស កុមារ​និង យុវជន​ពិការ​កម្ពុជា​។​

​អង្គការ​មូលនិធិ​កុមារ​ពិការ និង តំណាង​ក្រុមហ៊ុន​ឯកជន វាគ្មិន​សំខាន់ៗ មាតា បិតា អាណាព្យាបាល ប្អូនៗ​សិស្សានុសិស្ស មាន​ទឹកមុខ​រីករាយ ចំពោះ​កម្មវិធី ដ៏​មាន​សារៈសំខាន់​នេះ ពួកគាត់​មាន សង្ឃឹម ថា​និង​មានកម្ម​វិធី​ល្អៗ​បែបនេះ​កើតឡើង​ជា បន្តបន្ទាប់ នៅ​ខេត្តក្រចេះ​យើង​នេះ​។ 


© រក្សាសិទ្ធិដោយ thmeythmey.com