ពីនេះ ពីនោះ
ត្រូវ​ឈប់​សរសេរថា​«​បារ​ម្មណ៍​» តែ​ត្រូវ​សរសេរថា​«​បារម្ភ​»​ទើប​ជា​ពាក្យ​ត្រឹមត្រូវ​
31, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​បារ​ម្មណ៍​»​និង «​បារម្ភ​» មួយណា​ត្រឹមត្រូវ​? នេះ​គឺជា​សំណួរ ដើម្បី​សួរ​ទៅ​អ្នក​ដែល​សរសេរ​ពាក្យ​ទាំងពីរ​នេះ​។ ចំពោះ​អ្នក​ដែល​តែងតែ​សរសេរថា បារ​ម្មណ៍ ប្រាកដ​ជាមាន​ភាពស្ទាក់ស្ទើ​រថា ពាក្យ​ដែល​ខ្លួន​សរសេរ​ត្រឹមត្រូវ​ឬ ក៏​ខុស​។ ផ្ទុយ​មកវិញ សម្រាប់​អ្នក​ដែល សរសេរ ពាក្យ បារម្ភ គឺ​ប្រាកដ​ជាមាន​ទំនុកចិត្ត​ថា គឺជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។



​ច្បាស់​ណាស់​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​ពាក្យ​ថា «​បារម្ភ​»​។ ពាក្យ​នេះ មាន​ថ្នាក់​ពាក្យ ជា​នាម មានន័យថា ដំណើរ​នឹក​ថប់​ឬ​នឹក​ព្រួយ​ជាមុន​។ ឧទាហណ៍ ខ្ញុំ​មាន​បារម្ភ​ក្រែងតែ​កា​នុះ​នឹងមិន​បានសម្រេច​។ ចួនកាល​ប្រើ​ជា​កិរិយាសព្ទ ក៏មានដែរ​។ ឧទាហណ៍ អ្នក​កុំ​បារម្ភ​ឲ្យ​សោះ ការ​នុះ​មុខជា​នឹង​សម្រេច​ជា​ប្រាកដ​។ នៅក្នុង​ពាក្យកាព្យៈ អាពុក​បារម្ភ ក្រែង​កូន​មិន​ខំ ដូច​ពាក្យ​ប្ដេជ្ញា ហេតុនេះ​ចូរ​កូន ឯង​ទាំងអស់គ្នា កុំ​បានតែ​ថា ថា​ហើយ​ត្រូវធ្វើ​៕

 ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ​ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com