ជាតិ
សង្គមជាតិ
ប្រធាន គ.ជ.ប បង្ហាញ​គំរូ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ព្រឹក​នេះ
01, Sep 2016 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី០១ កញ្ញា​នេះ គឺជា​ថ្ងៃ​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ទូទាំងប្រទេស​កម្ពុជា។ នៅ​ព្រឹក​នេះដែរ គេ​សង្កេតឃើញថា ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក បានបង្ហាញ​វត្តមាន​ចុះឈ្មោះ​បោះឆ្នោត​មុនគេ នៅ​សាលាសង្កាត់ បឹង​កេងកង​ទី៣ ។



លោក ស៊ិ​ក ប៊ុន​ហុក អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ចុះឈ្មោះ​បោះឆ្នោត ឲ្យ​បាន​គ្រប់គ្នា​នៅ​ទីកន្លែង​ដែល​ជិត​កន្លែង​រស់នៅ​របស់​ពួកគេ។

អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ គឺជា​ឯកសារ​គោល​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត។ នៅ​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ គឺជា​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ-សង្កាត់។ ការចុះឈ្មោះ​បោះឆ្នោត​នេះ មាន​រយៈពេល៣ខែ គឺ​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា រហូតដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕


© រក្សាសិទ្ធិដោយ thmeythmey.com