ក្លិបនៅក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស បានចំណាយប្រាក់សន្ធឹកសន្ធាប់រហូតដល់ទៅជាង ១.១៦៥ពាន់លានផោន (ប្រហែល ១.៥៣២ពាន់លានដុល្លារអាមេរិក) សម្រាប់ការដោះដូរកីឡាករក្នុងរដូវក្តៅ ២០១៦-២០១៧ នេះ ។
រដូវកាលថ្មី ២០១៦-២០១៧ ក្នុងក្របខណ្ឌកំពូល English Premier League មានការដោះដូរកីឡាករគួរឲ្យកត់សំគាល់ដែលមានតម្លៃផ្ទេរសរុបរហូតដល់ទៅជាង១.៥៣២លានដុល្លារ បើធៀបជាមួយឆ្នាំមុន ការចំណាយមានការកើនឡើងខ្ពស់ ព្រោះរដូវកាលមុន ក្លិបទាំងអស់ចំណាយសរុបអស់ត្រឹម ៨៧០លានផោន ប្រហែល១.១៤៤លានដុល្លារប៉ុណ្ណោះ។
ក្នុងនោះដែរខ្សែបម្រើកណ្តាល់ Paul Pogba មានតម្លៃផ្ទេរខ្ពស់បំផុតរហូតដល់ទៅ ៨៩លានផោន ប្រហែល ជាង១១៧លានដុល្លារ ដែលជាតម្លៃបំបែកកំណត់ត្រារបស់ក្លិប Man Utd។ សម្រាប់ខ្សែការពារ John Stones ដែលផ្ទេរពី Everton ទៅ Mancester City ក្នុងតម្លៃ ៤៧.៥លានផោន ប្រហែលជាង ៦២លានដុល្លារនោះ ក៏បានបំបែកកំណត់ត្រាកីឡាករអង់គ្លេសដែលមានតម្លៃថ្លៃបំផុតផងដែរ។
អ្វីដែលជាការកត់សំគាល់មួយទៀតនោះ គឺមានក្លិប១៣នៅក្នុងក្របខណ្ឌកំពួលរបស់អង់គ្លេសនេះ បានបំបែកកំណត់ត្រាចាស់សម្រាប់ការផ្ទេរចូលកីឡាករដែលមានតម្លៃថ្លៃបំផុតរបស់ខ្លួនដូចជា៖
Manchester United៖ Paul Pogba ផ្ទេរពី Juventus ក្នុងតម្លៃ ជាង១១៧លានដុល្លារ
Liverpool៖ Sadio Mane ផ្ទេរពី Southampton ក្នុងតម្លៃ ជាង ៤៧លានដុល្លារ
Crystal Palace៖ Christian Benteke ផ្ទេរពី Liverpool ក្នុងតម្លៃជាង ៤២លានដុល្លារ
Leicester៖ Islam Slimani ផ្ទេរពី Sporting Lisbon ក្នុងតម្លៃ ជាង ៣៨លានដុល្លារ
West Ham៖ Andre Ayew ផ្ទេរពី Swansea ក្នុងតម្លៃ ជិត២៧លានដុល្លារ
Southampton៖ Sofiane Boufal ផ្ទេរពី Lille ក្នុងតម្លៃ ២១លានដុល្លារ
Swansea៖ Borja Baston ផ្ទេរពី Atletico Madrid ក្នុងតម្លៃ ជាង ២០លានដុល្លារ
Bournemouth៖ Jordon Ibe ផ្ទេរពី Liverpool ក្នុងតម្លៃ ជាង ១៩លានដុល្លារ
Sunderland៖ Didier N'Dong ផ្ទេរពី Lorient ក្នុងតម្លៃ ជិត ១៨លានដុល្លារ
Hull៖ Ryan Mason ផ្ទេរពី Spurs ក្នុងតម្លៃ ១៧លានដុល្លារ
West Brom៖ Nacer Chadli ផ្ទេរពី Spurs ក្នុងតម្លៃ ១៧លានដុល្លារ
Watford៖ Roberto Pereyra ផ្ទេរពី Juventus ក្នុងតម្លៃ ១៧លានដុល្លារ
Burnley៖ Jeff Hendrick ផ្ទេរពី Derby ក្នុងតម្លៃជិត ១៤លានដុល្លារ