ជាតិ
សង្គមជាតិ
សាលា​ចំនួន ៩ ទទួលបាន​សម្ភារៈ​សិក្សា​ពី ក្រុមហ៊ុន​តៃ​ខា​
02, Sep 2016 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ក្រុមហ៊ុន តៃ​ខា បាន​ឧបត្ថម្ភ ខ្មៅ​ដៃ​ចុច រួមជាមួយ​បណ្តូល​ចំនួន ៩៥០០​ដើម និង​ប៊ិច​ខៀវ​៥០០​ដើម ជូន​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ចែកជូន​ដល់​សិស្សានុសិស្ស និង​គ្រូ នៅ​មធ្យមសិក្សា​ចំនួន ៩ សាលា​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។



កម្មវិធី​នេះ​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៦ ក្នុង​វិទ្យាល័យ ហ៊ុនសែន​ជម្ពូ​វ័ន ដោយមាន​ការ​ពី​សំណាក់ លោក ស៊ុយ ស៊ុ​គី​ថៃ​តុ អគ្គនាយក​ក្រុមហ៊ុន តៃ​ខា លោកស្រី ហួត យ៉ា​រី ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រមទាំង លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ និង​សិ​ស្សា​នុ​សិ​ក្ស ជាច្រើន​ផងដែរ​។

ការជួយឧបត្ថម្ភ​រប​ស់​ក្រុមហ៊ុន តៃ​ខា បញ្ជក់​អោយឃើញ​ពី​ចំណងមិត្តភាព​រវាង រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា ផងដែរ​។​



​សាលា​ចំនួន ៩ ដែល​ទទួលបាន​សម្ភារៈ​សិក្សា​រួមមាន វិទ្យាល័យ​ហ៊ុនសែន ជម្ពូ​វ​ន័  វិទ្យាល័យ ប៊ុនរ៉ានី​អរុណ​វ​ត្តី  អនុវិទ្យាល័យ ជន្លង់ម្លូ  អនុវិទ្យាល័យ ហ៊ុនសែន​ពោ​ចិន​តុង  អនុវិទ្យាល័យ គោក​បញ្ជាន់ អនុវិទ្យាល័យ ទួល​ស្នោ អនុវិទ្យាល័យ ឪឡោក អនុវិទ្យាល័យ បឹង​ធំ និង​អនុវិទ្យាល័យ កំបូល​។ បន្ថែម​ពីនេះ​ទៀត មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ និង​ការ​រិ​យា​ល័យ​អប់រំ​យុវជន និង​កីឡា ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ទទួលបាន​នូវ​សម្ភារៈ​សិក្សា​នេះ​ផងដែរ​។


© រក្សាសិទ្ធិដោយ thmeythmey.com