ព័ត៍មានសុខភាព
ផឹកទឹក ឬញ៉ាំអាហារក្តៅ ហើយរលាកអណ្តាត គួរធ្វើដូចម្តេច?
×
ពេលខ្លះ ដោយសារការឃ្លាន ឬធ្វេសប្រហែស អ្នកប្រហែលជាញ៉ាំទឹក ឬអាហារក្តៅៗ ដោយមិនដឹងខ្លួន ហើយក៏បណ្តាលឲ្យអ្នករលាកមាត់។
ភ្លាមៗ តើមានវិធីដោះស្រាយអ្វី ដើម្បីការពារ បញ្ហានេះ កុំឲ្យវាធ្ងន់ធ្ងរដែរទេ?
១. បៀមទឹកកក ដើម្បីបន្ថយការរលាកភ្លាមៗ និងបំបាត់ការឈឺចាប់
២. ញ៉ាំទឹកដោះគោជូ ដើម្បីព្យាបាល និងធ្វើឲ្យអណ្តាតត្រជាក់
៣. ខ្ពុរមាត់ ឬដាក់ស្ករក្នុងអណ្តាតពីរបីនាទី ដើម្បីបំបាត់ការឈឺចាប់
៤. អ្នកក៏អាចប្រើទឹកឃ្មុំ ដើម្បីយកមកបៀមដូចគ្នា
៥. ដកដង្ហើមតាមមាត់ ដើម្បីធ្វើឲ្យអណ្តាត មានខ្យល់ត្រជាក់
៦. កុំញ៉ាំអាហារហឺរ ប្រៃ ឬមានជាតិអាស៊ីត និងហ្គាសពីរបីថ្ងៃ
៧. បើមានប្រទាលកន្ទុយក្រពើ រឹតតែល្អ គឺអ្នកអាចយកមកវា មកបិទលើអណ្តាតបាន
៨. ចុងក្រោយ គឺការញ៉ាំថ្នាំបំបាត់ការឈឺចាប់ ហើយក្នុងករណីដែលវាមិនបាត់ ឬកាន់តែធ្ងន់ធ្ងរទៅ សូមប្រញាប់ទៅពេទ្យជាបន្ទាន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com