ជាតិ
បទសម្ភាសន៍
តែងខ្លួន​ដូច​តារា តែ​លោក​ ម៉ៅ បូរ៉ា ជា​អ្នកលក់​ម៉ាំ
05, Sep 2016 , 10:34 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក ម៉ៅ បូរ៉ា ចាប់ផ្តើម​លក់​ម៉ាំ​ល្ហុង តាំងពី​ឆ្នាំ​២០០៨​មក​។ មុខម្ហូប​ដ៏​ពេញនិយម​របស់​ពលរដ្ឋ​ខ្មែរ​មួយ​នេះ បានធ្វើ​ឲ្យ​ជីវ​ភាពបុរស​មុខមាត់​មាន​ប្រជាប្រិយ​វ័យ​៣២​ឆ្នាំ​រូបនេះ ប្រសើរឡើង និង​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​។ រសជាតិ​ម៉ាំ​ល្ហុង គឺជា​ភាព​ទាក់ទាញ​មួយ ប៉ុន្តែ​ការ​ស្លៀកពាក់​ប្លែក និង​ការនិយាយ​កំប្លុកកំប្លែង កាន់តែ​ធ្វើ​ឲ្យ​បូរ៉ា លក់ដាច់ និង​ល្បីល្បាញ​មួយកម្រិត​ទៀត​។



បើតាម លោក ម៉ៅ បូរ៉ា អតិថិជន​របស់គាត់ មិនមែន​មានតែ​ជា​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ប៉ុណ្ណោះ​ទេ ក៏មានដែរ​អតិថិជន​នៅក្រៅ​ប្រទេស​។ អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ បុរស​មកពី​ខេត្តតាកែវ​រូបនេះ កាន់​តែមាន​មោទនភាព​ទៀត​នោះ គឺ​ខ្លួន​បាន​ជួយ​ឲ្យ​យុវជន​ដែល​គ្មាន​ការងារ​ជាង​៦០​នាក់​ផ្សេងទៀត ឲ្យ​មាន​ចំណូល​តាមរយៈ​ការលក់​ម៉ាំ​ល្ហុង​នេះ​៕

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ពី​«​កម្មវិធី​ថ្មីៗ​៣​នាទី​» ដូចតទៅ​៖



Tag:
 ThmeyThmey Video News
  ថ្មីៗ​៣​នាទី​
  ម៉ៅ​បូរ៉ា​
  ម៉ាំ
© រក្សាសិទ្ធិដោយ thmeythmey.com