អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យុវជន​ខ្មែរ​១៤​នាក់ ​ត្រៀម​ស្វាគមន៍​លោក អូ​បា​ម៉ា ​ជាមួយ​សំលៀកបំពាក់​ប្រពៃណី​
07, Sep 2016 , 12:47 pm        
រូបភាព
ដោយ:
​លួង​ប្រា​បាង​៖  ខណៈ​សន្តិសុខ​កំពុង​រឹង​បន្តឹង​ខ្លាំង​នៅ​ខាងក្រៅ​នៃ​បន្ទប់ ជំនួប​កំពូល YSEALI នៅ​សាកលវិទ្យាល័យ​Souphanouvong ស្ថិត​​នៅទីក្រុង​លួងប្រាបាង  ​យុវជន​​អាស៊ាន​១៨០​នាក់​រួមទាំង​កម្ពុជា​១៤​នាក់​ផងដែ​រ ក៏​កំពុង​រង់ចាំ​ស្វាគមន៍​លោក អូ​បា​ម៉ា នៅក្នុង​បន្ទប់​ផងដែរ​។ នា​ជំនួប​នេះ យុវជន តម្រូវឱ្យ​ស្លៀកពាក់​បែប​ប្រពៃណី​នៃ​ប្រទេស​រៀងៗ​ខ្លួន​ផងដែរ​។ 




     (យុវជនកម្ពុជាដែលត្រៀមជួបជាមួយលោកបារ៉ាក់ អូបាម៉ា)



​លោក អូ​បា​ម៉ា នឹង​ជួប​យុវជន​នៅ​ម៉ោង​២ រសៀល​ដើ​ម្បី​ស្វែងយល់ និង​ជជែក​ដេញដោល​ពី​បញ្ហា​ប្រឈម​សកល​ជាពិសេស​បញ្ហា​ពាក់​ព​ន្ធ័​នឹង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ដែលជា​ប្រធានបទ​នៃ​ជំនួប​គំនិត​ផ្តួច​ផ្តើ​មភាពជាអ្នកដឹកនាំអាស៊ី​អាគ្នេយ៍ YSEALI ប្រចាំឆ្នាំ​២០១៦​។​
 
 
​សូម​ជម្រាប​ផងដែរ​ថា លោក បារ៉ាក់​ អូ​បា​ម៉ា​ គឺជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​បាននិងកំពុង​តែ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​មកកាន់​ឡាវ ដែល​ស្ថិតនៅក្នុង​ដំណើ​រ​ទស្សនកិច្ច​ទី​១១​មកកាន់​អា​ស៊ី​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក៕​

Tag:
 បារ៉ាក់ អូបាម៉ា
  YSEALI
© រក្សាសិទ្ធិដោយ thmeythmey.com