អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា​៖ «​កម្មវិធីយុវជនអាស៊ីអាគ្នេយ៍ YSEALI នឹង​បន្ត​ក្រោយ​ខ្ញុំ​ចេញពី​តំណែង​»
07, Sep 2016 , 2:26 pm        
រូបភាព
ដោយ: ថ្មីៗ
លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ បាន​បញ្ជាក់ថា កម្មវិធី កម្មវិធី​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​អាស៊ីអាគ្នេយ៍ ( YSEALI) នឹង​នៅ​បន្ត​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ាន​និង​អាមេរិក​ទោះបីជា​លោក​ចាក​ចេញពី​តំណែង​ក៏ដោយ​។ ហើយ​លោក​នឹង​បន្ត​ភ្ជាប់​ទំនាក់ទំនង និង​ធ្វើ​ការងារ​ជាមួយ​យុវជន​សមាជិក YSEALI ពេល​លោក​ចេញពី​តំណែង​។​
 

​ក្នុងជំនួប​ជាមួយ​យុវជន​សមាជិក​កម្មវិធី​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​អាស៊ីអាគ្នេយ៍ (YSEALI) នៅ​ទីក្រុង​លួង​ប្រា​បាង​ប្រទេស​ឡាវ​ថ្ងៃ​ពុធ​ទី ៧ កញ្ញា​នេះ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​ច្បាស់​ថា កម្មវិធី YSEALI នឹង​បន្ត​ទៅមុខ ទោះ​លោក​ចប់​អាណត្តិ​ដើមឆ្នាំ​ក្រោយ​ក្តី​។ 
 
​លោក​ថា​៖ «​កម្មវិធី YSEALI នឹង​បន្ត​ទៅមុខ នៅពេលដែល​ខ្ញុំ​ចាក​ចេញពី​តំណែង​។ កម្មវិធី​នេះ​ត្រូវ​ស្ថិតក្រោម​ការឧបត្ថម្ភរ​បស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​»​។​
 
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​បាន​បន្តថា​លោក​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធានាថា កម្មវិធី YSEALI នេះ​នឹងមាន​ជា​ទម្លាប់ និង​បន្ត​លើកស្ទួយ​ទំនាក់ទំនង​រវាង​យុវជន​នៅក្នុង​តំបន់​អាស៊ាន​។ 
 
 លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ក្លាយ​បុរស​វ័យក្មេង​នៅពេលដែល​ចាក​ចេញពី​តំណែង​ប្រធានាធិបតី ហើយ​លោក អូ​បា​ម៉ា នៅ​បន្តធ្វើ​ការងារ​នានា​ជួយ​ដោះស្រាយ​បញ្ហា​ពិភពលោក ជាពិសេស​ការងារ​ដែល​ជួយ​ដល់​យុវជន​។    
​ទាក់ទិន​បញ្ហា​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​បន្ថែម​ផង​ថា លោក​សង្ឃឹមថា លោក​នឹង​អាច  បន្ត​ប្រឡូក​កាន់តែ​សកម្ម​និង​ជិតស្និទ្ធ​ជាមួយ​យុវជន ដែលជា​សមាជិក​កម្មវិធី​ភាពជា​អ្នកដឹកនាំ​អាស៊ីអាគ្នេយ៍​នេះ​។ 
 
​ការបន្ត​ទំនាក់ទំនង​នេះ​អាច​កើតឡើង​តាមរយៈ​ការអនុវត្ត​គម្រោង​រួមគ្នា និង​ចូលរួម​ផ្សព្វផ្សាយ​កម្មវិធី លើកកម្ពស់​ការយល់ដឹង​ពី​កម្មវិធី​នេះ​ដល់​យុវជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដោយផ្ទាល់​ថែមទៀត​។​៕
 

Tag:
 បារ៉ាក់ អូបាម៉ា
  YSEALI
© រក្សាសិទ្ធិដោយ thmeythmey.com