ពីនេះ ពីនោះ
ចេកចៅស្លាបខ្មៅស ច្រើនរកស៊ីនៅលើចុងឈើ
× ចេកចៅស្លាបខ្មៅស គឺជាឈ្មោះសត្វស្លាបមួយប្រភេទដែលនៅផ្នែកខ្នងមានពណ៌បៃតងខ្ចី ផ្នែកពោះមានពណ៌លឿង ស្លាបខ្មៅ និងមានឆ្នូតសអង្កន់ពីលើស្លាប ពេលបន្តពូជ បក្សីឈ្មោល មានបន្ទូលក្បាលពណ៌ខ្មៅ។ តាមការសិក្សាស្រាវជ្រាវ បក្សីនេះ តែងតែរស់នៅតាមតំបន់ព្រៃកោងកាង តំបន់វាល តំបន់លិចទឹក ទីក្រុង សួនច្បារ និងតាមដំណាំកសិកម្ម។ ដោយឡែក ជីវសាស្ត្ររស់នៅ គឺច្រើនរកស៊ីនៅលើចុងឈើ ជាធម្មតានៅក្នុងស្លឹក និងមានរបាយរស់នៅគ្រប់ទីកន្លែង ព្រមទាំងមានវត្តមានពេញមួយឆ្នាំ។ ចំណែករដូវបន្តពូជវិញ គឺចាប់ពីខែមករា ដល់ខែកក្ដដា៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
© រក្សាសិទ្ធិដោយ thmeythmey.com