អន្តរជាតិ
វិហារ​ឥស្លាម​ក្នុង​រដ្ឋ Virginia មាន​កម្មវិធី​ស្ម័គ្រចិត្ត​សួរសុខទុក្ខ​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​
09, Sep 2016 , 9:30 am        
រូបភាព
ដោយ: VOA
​វិហារ​ឥស្លាម Darul Hijra នៅក្នុង​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋអាមេរិក​មាន​កម្មវិធី​ស្ម័គ្រចិត្ត​មួយ ដែល​បញ្ជូន​អ្នកស្ម័គ្រចិត្ត​របស់ខ្លួន​ទៅសួរសុខទុក្ខ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដោយហេតុថា អ្នកជំងឺ​ទាំងនោះ​មិនមាន​សាច់ញាតិ ឬ​មិត្ត​ភ័ក្ដិ​ណាមួយ​មក​មើល​ពួកគេ​ដល់​មន្ទីរពេទ្យ​។


កម្មវិធី​ស្ម័គ្រចិត្ត​នេះ​ចាត់ចែង​ដោយ​និស្សិត ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​មួយរូប​ឈ្មោះ Eliya Hammad​។ នាង Eliya Hammad បាន​សិក្សា​នៅ​សាកលវិទ្យាល័យ George Washington​។ អ្នកស្រី Tabinda Naeem នៃ VOA រាយការណ៍​ពី​រឿងនេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​លោក ភី សុភា​ដា ជូន​សេចក្ដី​ប្រែ​សម្រួល​៕



សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com