ព័ត៍មានសុខភាព
សុខភាព៖ កូនខ្ចី​គួរតែ​ញ៉ាំ​អី​ទើប​ងាយ​ស្រក​ក្បាលពោះ​
19, Nov 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រោយ​ពេលដែល​អ្នក​សម្រាល​ហើយ ពោះ​អ្នក​នឹងមិន​ងាយ​ស្រក​ឡើយ វា​នឹងមាន​លក្ខណៈ​ធំ​ដូចជា​ក្បាលពោះ​អញ្ចឹង​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក​ពី​ម្ហូប​មួយចំនួន​ដែល​អ្នក​អាច​ពិ​សារបាន​ដែល​អាចធ្វើ​ឲ្យ​អ្នក​ងាយ​ស្រក​ក្បាលពោះ​។ តើ​អ្នក​គួរតែ​ញ៉ាំ​អ្វី​ខ្លះទៅ​?


 
​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែលមាន​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ប៉ុន្តែ​មិនត្រូវ​ហួសកំណត់​នោះទេ ដោយ​អ្នក​អាច​ញ៉ាំ​ត្រឹម​៩៥​ក្រាម​បាន​ហើយ​។ អ្នក​អាច​ញ៉ាំ​មាន់ ត្រី ថ្លើម​សត្វ ឈាម និង​ពពួក​សណ្តែក​បាន​។​
 
​អ្នក​គួរតែ​ពិសារ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​នៅក្នុង​នោះ​សំបូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ម្តាយ​។ ម្យ៉ាងទៀត​វា​នឹង​អាចជួយ​អ្នក​ឲ្យ​កាត់បន្ថយ​ការ​ញ៉ាំ​បង្អែម​ច្រើន ជា​ហេតុដែល​អាចធ្វើ​ឲ្យ​អ្នក​ងាយ​ស្រក​ក្បាលពោះ​បាន​លឿន​។​
 
​អ្នក​គួរតែ​ញ៉ាំ​សម្ល​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន​ទឹកដោះ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ងាយ​រំលាយ​អាហារ​ដូចគ្នា​។​
 
​នៅពេលដែល​អ្នក​ស្ថិតក្នុង​ដំណាក់កាល​កូនខ្ចី អ្នក​មិនគួរ​ពិសារ​អាហារ​ដល​ហិ​រ​(​ម្ទេស​)​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នក​។​
 
​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​វា​ក៏​អាចជួយ​អ្នក​ឲ្យ​ស្រក​ក្បាលពោះ​បាន​លឿន​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com