ជាតិ
សង្គមជាតិ
អាជ្ញាធរ​ឃាត់ខ្លួន​សកម្មជន​CNRP​ម្នាក់ ក្នុងពេល​ដំណើរការ​ក្តី ឯកឧត្តម កឹម សុខា​
09, Sep 2016 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ពេលដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងបើក​សវនាការ​លើ​សំណុំរឿង​«​បដិសេធក្នុងការ​ចូលខ្លួន​»​របស់​ឯកឧត្តម កឹម សុខា មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ដែរ រវាង​អាជ្ញាធរ និង​ពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅមុខ​តុលាការក្រុង​។ នៅក្នុង​ការប៉ះទង្គិច​នោះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ឈ្មោះ​អ៊ុំ ដា​រ៉ា ដែលជា​សកម្មជន​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូនទៅ​អធិការ​ខណ្ឌ​៧​មករា​។



​បើតាម​ការរាយការណ៍​ពី​អ្នកកាសែត​របស់​សារ​ព៏​ត៌មាន​ដែល​បាន​តាមដាន​សវ​នា​នេះ ការឃាត់ខ្លួន​នេះ គឺ​ដោយសារតែ​បុរស​រូបនោះ បាន​លើក​បដា ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​ឯកឧត្តម កឹម សុខា និង​ស្រែក​រិះគន់ ថា​តុលា​ការមិន​ឯករាជ្យ ធ្វើការ​ក្រោម​អំណាច​អ្នកនយោបាយ​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com