ពីនេះ ពីនោះ
តើ​អ្នករៀន​ពូកែ​មាន​ទម្លាប់​នៃ​ការរស់នៅ​ដូចម្តេច​?
20, Nov 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ការរស់នៅ​ប្រចាំថ្ងៃ គឺ​ពិត​ជាមាន​ឥទ្ធិពល​ទៅ​ការសិក្សា​របស់​សិស្ស​យ៉ាងខ្លាំង​។ ប្រសិនបើ​ទម្លាប់​នៃ​ការរស់នៅ​បានល្អ ការសិក្សា​នឹង​ល្អ​ទៅតាម​នោះដែរ​។ តែ​ផ្ទុយ​មកវិញ ប្រសិនបើ​សិស្ស​មាន​ទម្លាប់​រស់នៅ​មិនល្អ គឺ​ការសិក្សា​នឹងមិន​រីកចម្រើន​នោះទេ​។ តើ​អ្នករៀន​ពូកែ គេ​មាន​ទម្លាប់​រស់នៅ​យ៉ាងដូចម្តេច​?


 
១) ផឹកទឹក ជាពិសេស គឺ​ពេលព្រឹក​ឡើង ក្រោយ​ងើប​ពី​គេង ត្រូវ​ផឹក​ឲ្យ​បាន​ច្រើន​។ ទឹក​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល ខួរក្បាល​ដើរ​ល្អ និង​ធ្វើ​ឲ្យ​ពណ៌​សម្បុរ​ស្អាត​។ 
២) គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទៀង​ពេលវេលា ដោយ​កុំ​នៅ​យប់​ពេក កុំ​គេង​តិចពេក ព្រោះ ធ្វើ​ឲ្យ​ខួរក្បាល​ដំណើរ​ការមិន​ស្រួល តែ​ក៏​កុំ​គេង​ច្រើនពេក​។ ការ​គេង​ដែល​ល្អ គឺ​យ៉ាងតិច​៦​ម៉ោង​ក្នុង​មួយថ្ងៃ​។ 
៣) ញ៉ាំ​អាហារ​ពេលព្រឹក ព្រោះ​ក្រពះ​ទំនេរ​មួយ​យប់​មកហើយ​។ ការស្រាវជ្រាវ​បង្ហាញថា ក្មេង​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក រៀន​ពូកែ​ជាង​ក្មេង​ដែល​មិនបាន​បរិភោគ​។ ហូប​អាហារ​ពេលព្រឹក​តិច ព្រោះ​រាងកាយ​មិនសូវ​បាន​បញ្ចេញ​កម្លាំង​ច្រើន​ឡើយ​។​
៤) ហូប​ទៀងពេល និង​កុំ​ហូប​ហួសប្រមាណ ពោលគឺ​កុំ​ហូប​ដល់​ថ្នាក់​ហល់​។ មួយវិញទៀត សិស្ស​គួរ​ស្គាល់​អ្វី​គួរ​ហូប​អ្វីដែល​មិនគួរ​ហូប ដើម្បី​សុខភាព​ខ្លួនឯង​។ 
៥) ហាត់ប្រាណ គឺ​សំខាន់បំផុត​សម្រាប់​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ​។ ទម្លាប់​ដើរ​យ៉ាងតិច​៣០​នាទី​ក្នុង​មួយថ្ងៃ​។ ការហាត់​ប្រាណ ធ្វើ​ឲ្យ​រាងកាយ​មាំមួន ខួរក្បាល​ចងចាំ​បានល្អ មិនសូវ​ប្រឈម​នឹង​ជំងឺ​គាំ​បេះដូង ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ជាដើម​។ លើសពីនេះ ការហាត់​ប្រាណ បាន​លុបបំបាត់​ភាព​ធុញថប់ បង្កើន​ការចងចាំ និង​ធ្វើ​ឲ្យ​រាងកាយ​វាងវៃ ព្រមទាំង​រូបរាង​ស្រស់ស្អាត​។ 
៦) មក​រៀន​ទៀងទាត់​
៧) កន្លែង​រៀនមាន​របៀបរៀបរយ​
 
​ប្រភព​៖ សៀវភៅ​«​ខ្ញុំ​ឆ្លាត រូបមន្ត​រៀន​ពូកែ​»​រៀបរៀង​ដោយ ភិក្ខុ គូ សុភាព        

Tag:
 ភិក្ខុ គូ សុភាព​
  ​អ្នករៀន​ពូកែ​
© រក្សាសិទ្ធិដោយ thmeythmey.com