រូបត្លុក
Facebook អាចធ្វើ​ឲ្យ​អ្នក​«​អត់​ការងារ​ធ្វើ​»!
19, Sep 2017 , 1:00 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ មិន​ឈឺ​ទេ តែ​បុគ្គលិក​បាន​កុហក់​ក្រុមហ៊ុន​ថា ឈឺ ដើម្បី​បាន​ទៅ​ដើរលេង​ជាមួយ​មិត្តភក្តិ​។ ពេល​ដើរលេង​សប្បាយ​ពេក ភ្លេចខ្លួន ក៏​បង្ហោះ​រូប​មួយ​នៅលើ Wall របស់ខ្លួន​។ ជា​លទ្ធផល ក្រុមហ៊ុន​ដឹងថា ភូតភរ គេ​ក៏​ដេញ​បុគ្គលិក​នោះ​ចេញពី​ការងារ​ទៅ​។

 
​រឿង​មួយទៀត អត់​ការងារ​ធ្វើ​ដោយសារតែ​ហ្វេ​ស​ប៊ុ​ក​ដែរ​។ ថ្ងៃមួយ អ្នកស្វែងរក​ការងារ​ធ្វើ ទទួលបាន​ការធ្វើ​បទសម្ភាសន៍​ជាមួយ​ក្រុមហ៊ុន​។ ពេលធ្វើ​បទសម្ភាសន៍ ម្ចាស់​ក្រុមហ៊ុន​សម្រេច​ក្នុង​ចិត្ត​ទទួល​ឲ្យ​ធ្វើការ​ហើយ ព្រោះ សមត្ថភាព​ការងារ ចំណេះដឹង​ទូទៅ ចំណេះដឹង​ជំនាញ ចំណេះដឹង​ភាសា មាន​គ្រប់​ទាំងអស់​។ ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក មុននឹង​សម្រេច​ជា​ផ្លូវការ​, ម្ចាស់​ក្រុមហ៊ុន​ក៏​ចូលទៅ​មើល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកស្វែងរក​ការងារ​ធ្វើ​នោះ  ពេល​ចូល​មើល ម្ចាស់​ក្រុមហ៊ុន​ក៏បាន​ឃើញថា បុគ្គល​នោះ បង្ហោះ​រូប​រញ៉េរញ៉ៃ​ច្រើន នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ នៅ​ទីបញ្ចប់ ម្ចាស់​ក្រុមហ៊ុន ក៏​សម្រេច​ប្តូរ​ចិត្ត​ឈប់​ផ្តល់​ការងារ​ឲ្យ​ធ្វើ​វិញ ដោយសារ តែ​ការ​បង្ហោះ​រូបភាព​មើលទៅ​ដែល​គេ​អាច​វាយតម្លៃ​បាន​ថា ជា​បុគ្គល​មិនសូវ​ហ្មត់ចត់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com