ព័ត៍មានសុខភាព
ផ្លែឈើដែលជួយរំលាយអាស៊ីតខ្លាញ់
× ប្រសិនជាអ្នកចង់រំលាយខ្លាញ់ដែលមានក្នុងរាងកាយអ្នក អ្នកអាចពិសារផ្លែឈើមួយចំនួនខាងក្រោមនេះបាន នោះវានឹងជួយរំលាយអាស៊ីតខ្លាញ់ដែលមានក្នុងនោះអស់។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចពិសារផ្លែប៉ោមបាន ព្រោះវាអាចជួយរំលាយអាហារក្នុងរាងកាយអ្នក ដោយមិនឲ្យវាកកជាអាស៊ីតខ្លាញ់បានឡើយ។ ម្យ៉ាងទៀតក្រោយពេលដែលអ្នកញ៉ាំរួច វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត ហើយមិនសូវបរិភោគអាហារផ្សេងទៀតឡើយ ដូចនេះវាស័ក្តិសមសម្រាប់អ្នកដែលចង់ស្រកទម្ងន់ណាស់។
2. ផ្លែត្របែកគឺល្អសម្រាប់អ្នកដែលចង់ស្រកទម្ងន់ ព្រោះវាមានសារធាតុដែលអាចជួយរំលាយអាស៊ីតខ្លាញ់ដែលរុំក្នុងរាងកាយអ្នក នោះអ្នកនឹងអាចស្គមបាន។
3. ផ្លែគីវីគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមខ្ពស់ ហើយក៏ជាផ្លែឈើដែលពោរពេញទៅដោយវីតាមីនសេផងដែរ ដែលអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ នោះអ្នកនឹងគ្មានអាហារដែលអាចកកទៅជាអាស៊ីតខ្លាញ់បានឡើយ។
4. នៅក្នុងផ្លែល្ហុងនេះមានសារធាតុជាច្រើនដែលអាចជួយមិនឲ្យអាស៊ីតខ្លាញ់ទាំងអស់កកជាប់នៅក្នុងរាងកាយអ្នកបានឡើយ។
5. នៅក្នុងផ្លែម្នាស់មានវីតាមីនB1 និងសារធាតុដទៃទៀតដែលអាចជួយរំលាយអាហារលឿន ដូចនេះក្រោយពិសារបាយរួច អ្នកអាចញ៉ាំបាន ប៉ុន្តែមិនត្រូវពិសារពេលដែលមិនទាន់បរិភោគអ្វីទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com