ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
រៀន​ពូកែ​មិន​ទាក់ទង​នឹង​ជីវភាព​គ្រួសារ​ទេ តែ​ទាក់់ទង​នឹង​ការ​តាំងចិត្ត​ច្រើនជាង​
11, Sep 2016 , 2:30 pm        
រូបភាព
ភ្នំពេញ​៖ កើតចេញពី​ត្រកូល​កសិករ​នៅក្នុង​ខេត្តតាកែវ លោក សឹង រេ​ត ឆ្លងកាត់​ការតស៊ូ​រៀនសូត្រ​យ៉ាង​លំបាក​នៅក្នុង​វត្ត​ផង ខ្វះ​មុន​ខ្វះក្រោយ​ផង មុននឹង​បញ្ចប់​ការសិក្សា​ថ្នាក់់​ក្រោយ​បណ្ឌិត​។ បច្ចុប្បន្ននេះ លោក​បាន​ក្លាយទៅជា​សាស្ត្រាចារ្យ Fulbright បង្រៀន​ផ្នែក​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី Fulbright Scholar in residence សម្រាប់​ពីរ​ឆមាស​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ ។ លោក សឹង រេ​ត គឺជា​សាស្ត្រាចារ្យ​ខ្មែរ​ទី​១​ដែល​ទទួលបាន​ឋានៈ​ជា Fulbright Scholar បង្រៀន​ផ្នែក​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ​អាមេរិក Middlesex Community College នៅ​រដ្ឋ Massachusetts នៃ​សហរដ្ឋអាមេរិក​។​

 
​លោក សឹង រេ​ត គឺជា​កូន​អ្នក​ក្រី​មកពី​ខេត្តតាកែវ​។ លោក​ទទួលបាន​បញ្ញា​ប​ត្រ​គណិតវិទ្យា​ពីស​កល​វិទ្យាល័យ​ភ្នំពេញ ក្រោយមក​ទទួលបាន​ប​រិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ និង​នៅ​ចុងក្រោយ​បំផុត លោក​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៩​ពី​ប្រទេស​ប៊ែ​ល​ហ្សិ​ក និង​ទទួលបាន​អាហារូបករណ៍​ថ្នាក់​ក្រោយ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ដដែល នៅ​វិទ្យាស្ថាន Flemish Center on International Policy of University of Antwerp (Belgium)​។ បច្ចុប្បន្ននេះ លោក​បាន​ក្លាយទៅជា​សាស្ត្រាចារ្យ Fulbright បង្រៀន​ផ្នែក​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី Fulbright Scholar in residence សម្រាប់​ពីរ​ឆមាស​ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ ។ លោក សឹង រេ​ត គឺជា​សាស្ត្រាចារ្យ​ខ្មែរ​ទី​១​ដែល​ទទួលបាន​ឋានៈ​ជា Fulbright Scholar បង្រៀន​ផ្នែក​សេដ្ឋកិច្ច​នៅ​សកល​វិទ្យាល័យ​អាមេរិក Middlesex Community College នៅ​រដ្ឋ Massachusetts នៃ​សហរដ្ឋអាមេរិក​។ 
 
​មុននឹង​បានក្លាយ​ទៅជា​និស្សិត​ឆ្នើម និង​សាស្ត្រាចារ្យ​ឆ្នើម លោក សឹង រេ​ត បាន​រៀបរាប់​ប្រាប់ថា ជីវិត​សិក្សា​របស់លោក​មានការ​តស៊ូ​ខ្លាំងណាស់ ពេលខ្លះ លោក​យក​ចេតិយ​ធ្វើជា​កន្លែង​សម្រាប់​សិក្សា​។ 
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​ថា តើ​មូល​ហេតុអ្វី​បានជា​លោក សឹង រេ​ត ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ទៅ​បង្រៀន​នៅ​សហរដ្ឋអាមេរិក ហើយ​ថា តើ​លោក​សិក្សា​ដូចម្តេច​បានជា​ពូកែ​? សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក សឹង រេ​ត សាស្ត្រាចារ្យ​សេដ្ឋកិច្ច និង​ជាម​ន្ត្រី​ខុទ្ទកាល័យ​លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដូចតទៅ​៖ 


 
​សូមបញ្ជាក់ថា បទសម្ភាសន៍​នេះ បាន​ធ្វើឡើង​មុនពេល​លោក សឹង រេ​ត ចាកចេញ​ទៅកាន់​សហរ​ដ្ឋ​អាមេរិក​៕ 
 

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com