ពីនេះ ពីនោះ
តើ​ប្រជាពល​រដ្ឋ​អាចធ្វើ​អ្វី​បាន ក្រៅពី​ការចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ និង​ការគ្រប់គ្រង​គ្រួសារ​?
14, Sep 2016 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងនាម​ជា​ប្រជាជន​នៅក្នុង​សង្គម មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវបំពេញប្រចាំថ្ងៃ​ដើម្បី​ជីវិត​ខ្លួនឯង​ផ្ទាល់ និង​គ្រួសារ​។ ប៉ុន្តែ​សំណួរ​សួរថា តើ​ពលរដ្ឋ​អាចធ្វើ​អ្វី​បាន​ក្រៅពី​កិច្ចការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ សេដ្ឋកិច្ច​គ្រួសារ  និង​ការគ្រប់គ្រង​គ្រួសារ​?



​ប៉ុន្តែ​បន្ថែម​ពី​កិច្ចការ​ដែលជា​ប្រយោជន៍​ផ្ទាល់ខ្លួន មាន​កិច្ចការ​ជាច្រើន​ផ្សេងទៀត​ដែល​ទាមទារ​ពលរដ្ឋ​គ្រប់រូប​ទៅ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ជាតិ ប្រយោជន៍​សង្គម​។ កិច្ចការ​មួយ​ក្នុងចំណោម​រឿង​ដែល​ពលរដ្ឋ​ត្រូវធ្វើ​គឺ​មិន​ចូលរួម​គាំទ្រ​អំពើអាក្រក់ បំផ្លាញ​សង្គម ពុករលួយ តាមដាន​ស្ថានភាព​សង្គម ស្ថានភាព​នយោបាយ ដើម្បី​រួមចំណែក​ឃ្លាំង​មើល​ការវិវឌ្ឍ គាត់​មិន​ចូលរួម​ដើម្បី​បណ្ដោយ​ឲ្យ​ជនខិលខូច​នាំ​សង្គម​ឲ្យ​វិនាស តាមដាន​ការអនុវត្ត ច្បាប់សង្គម​។​

​ពីព្រោះ​ការចូលរួម​របស់​ប្រជាជន គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត នៅក្នុង​ការកម្រិត​នូវ អាកប្បកិរិយា និង​ឥរិយាបថ​របស់​មន្ត្រីរាជកា​រ អ្នកមាន​សមត្ថកិច្ច និង​បុគ្គល​នយោបាយ​។ ប្រសិនបើ​ប្រជាជន ចាប់ផ្ដើម​យល់ដឹង​ពីអ្វី​ត្រូវ អ្វី​ខុស អាក្រក​ល្អ ហើយ  ពេលនោះ​ហើយ​ដែល​អាជ្ញាធរ ចាប់ផ្ដើម​កែតម្រូវ និង​តម្រង់​ឥរិយាបថ​ខ្លួនឯង​នៅក្នុង​ការដឹកនាំ  ឲ្យ​ស្របទៅតាម​ចិត្ត​របស់​ប្រជាជន​ដែរ​។ ពីព្រោះ​បើ​មិន​ធ្វើ​ដូច្នេះ​ទេ ប្រជាជន​លែង​គាំទ្រ​។​

​បញ្ហា​ជាច្រើន​នៅក្នុង​សង្គម​កម្ពុជា ប្រជាពលរដ្ឋ តែង​ទាមទារ​ឲ្យ​គោរព​ទៅតាម​គោលការណ៍​ច្បាប់​ដែល​បានកំណត់​។ ប៉ុន្តែ​មិនមែន​គ្រប់​បញ្ហា អាច​ដោះស្រាយ​ទៅបាន​ដោយ​ប្រសិទ្ធភាព តាមរយៈ​ការប្រើប្រាស់​ច្បាប់​ទាំងស្រុង​នោះទេ​។ ព្រោះ​ច្បាប់ គ្រាន់តែ​ជា​ឯកសារ​នៅលើ​ក្រដាស់ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់ អាច​យកទៅ​អនុវត្តបាន គឺ​ត្រូវ​សរសេរ​គោលនយោបាយ ប្រសិនបើ​អត់​មាន​ស្ថាប័នរដ្ឋ​ណាមួយ ទទួលខុសត្រូវ ឬក៏​អត់​មធ្យោបាយ​ដើម្បី​អនុវត្ត​រឿង​នោះទេ ច្បាប់​នោះ​ក៏​មិនអាច​ជោគជ័យ​ទេ​។ ចំណែក​ប្រភេទ​ច្បាប់​ផ្សេងទៀត រដ្ឋ​មិនចាំបាច់​សរសេរ​គោលនយោបាយ​ទេ ប៉ុន្តែ​ត្រូវ​ផ្ដល់​មធ្យោបាយ​នៅក្នុង​ការធ្វើការងារ ហើយនឹង​ធ្វើការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន ឲ្យ​ធ្វើ​ការងារ​ឲ្យ​ឯករាជ្យ ច្បាប់​នោះ​អាចអនុវត្ត​បាន​ហើយ​។

​ចំណែក​រឿង​ដែល​ត្រូវធ្វើ​គឺ​ត្រូវ​កសាង​សមត្ថភាព​ស្ថាប័ន ផ្ដល់​មធ្យោបាយ​គ្រប់គ្រាន់​ឲ្យ​ស្ថាប័ន និង​ពង្រឹងសមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​ធានា​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ សង្គម​។ ចំណែក​ប្រជាពលរដ្ឋ​នៅពេលនោះ​គឺមាន​តួនាទី​យ៉ាងសំខាន់ ដើម្បី​ជា​កញ្ចក់​ឆ្លុះ​ដល់​មន្ត្រី​ទាំងអស់​៕


© រក្សាសិទ្ធិដោយ thmeythmey.com