ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ បង្គាប់ឲ្យមន្ទីរអប់រំខេត្ត យកចិត្តទុកដាក់ចំពោះសិស្សនិទ្ទេសA ដែលត្រូវមកជួបសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានបង្គាប់ឲ្យមន្ទីរអប់រំគ្រប់រាជធានីខេត្ត ដែលមានសិស្សជាប់និទ្ទេស A យកចិត្តទុកដាក់រៀបចំឲ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅរបស់សិស្សទាំង៤០៥នាក់ ដែលត្រូវមកជួបសំណេះសំណាលជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ កញ្ញាសប្ដាហ៍ក្រោយនេះ។
លោក ហង់ ជួនណារ៉ុន ស្នើឲ្យប្រធានមន្ទីរអប់រំ ចាត់តាំងអ្នកដឹកនាំ និងអញ្ជើញបេក្ខជននិទ្ទេសA នៅតាមរាជធានី-ខេត្តរបស់ខ្លួន ដោយមន្ទីរអប់រំត្រូវរៀបចំការធ្វើដំណើរ និងការស្នាក់នៅ ដែលធានាឲ្យបាននូវសុវត្ថិភាពដល់ពួកគេ ។ ចំណែករាល់ការចំណាយក្នុងបេសកកម្មនេះ ត្រូវប្រើប្រាស់ថវិការបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី -ខេត្តសាមី។ នេះជាការបញ្ជាក់របស់ក្រសួងអប់រំ។
កាលពីថ្ងៃទី១៣ កញ្ញា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ទាំង៤០៥នាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com