អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​កម្ពុជា​តេ​លា​បញ្ចុះតម្លៃ​៥០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​
15, Sep 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​កម្ពុជា​តេ​លា​គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ក្នុងស្រុក ដែល​ធំជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន ISO ៩០០១:២០០៨ នៅ​ឆ្នាំ​២០១២​។ ពានរង្វាន់ Best Enterprise ពី​សហគមន៍​អឺរ៉ុប​នៅ​ឆ្នាំ​២០១៣ និង វិញ្ញាបនបត្រ​ពី American Petroleum Institute (API) នៅ​ឆ្នាំ​២០០៤​។​

​ដើម្បី​ចូលរួម​ជាមួយ​ពុទ្ធសាសនិក​កម្ពុជា​ទាំងមូល ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​កម្ពុជា​តេ​លា មានកម្ម​វិធី​ពិសេស បញ្ចុះតម្លៃ​៥០០​រៀល​ក្នុង​មួយ​លីត្រ នៅ​គ្រប់​ស្ថានីយ៍​ប្រេងឥន្ធនៈ ទូទាំងប្រទេស ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

​កម្មវិធី​នេះ​ធ្វើឡើង​រយៈពេល​១៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៦​។ ក្រុមហ៊ុន​កម្ពុជា​តេ​លា សូម​ជូនពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សូម​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ជួបជុំ​ក្រុមគ្រួសារ ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុភមង្គល​។

​សូម​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អស់លោក លោកស្រី ដែល​បាន​គាំទ្រ​ផលិតផល​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​កម្ពុជា​តេ​លា​នាពេល​កន្លងមក និង​ទៅ​អនាគត​បន្តទៀត​។​
www.facebook.com/TelaCompany



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com