ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់សាកទេ! របៀបគេងដែលអាច សម្រកទម្ងន់យ៉ាងអស្ចារ្យ
× ការសម្រកទម្ងន់ មិនមែនជារឿងងាយស្រួល ដែលមនុស្សគ្រប់គ្នា អាចធ្វើបានឡើយ ព្រោះតែវានៅតែមានកត្តាជាច្រើន ដែលអាចជំរុញឲ្យឡើងទម្ងន់ថែមទៀត ដូចជា សម្ពាធសង្គមរស់នៅ ស្ត្រេស និងរបៀបរស់នៅ ដែលមិនផ្តល់សុខភាព។ យ៉ាងណាមិញ សព្វថ្ងៃនេះមានមនុស្សច្រើនណាស់ដែលដឹងថា ការធាត់មានគ្រោះថ្នាក់ច្រើន ចំពោះសុខភាព ដូច្នេះហើយទើបបានជាពួកគេ ខំតមអាហារ ដើម្បីកុំឲ្យធាត់ទៀត។ ប៉ុន្តែ ការតមអាហារខ្លាំងពេក បែរជាធ្វើឲ្យពួកគេឃ្លាន និងចង់ញ៉ាំអាហារកាន់តែច្រើន និងធាត់លើសដើមទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើន បានប្រាប់អំពីវិធីសម្រកទម្ងន់បែបថ្មី តាមរយៈការគេង ដែលវាអាចជួយឲ្យរាងកាយ រំលាយជាតិខ្លាញ់ដោយខ្លួនឯងបានយ៉ាងអស្ចារ្យ។ តើគេធ្វើដូចម្តេចខ្លះទៅ?
ធ្វើឲ្យបន្ទប់គេងត្រជាក់
តើអ្នកមានដឹងថា ការគេងក្នុងបន្ទប់មានសីតុណ្ហភាពត្រជាក់បន្តិច អាចជួយរំលាយជាតិខ្លាញ់ក្នុងខ្លួនដែរទេ? រឿងនេះដោយសារតែ រាងកាយយើងនឹងឡើងកម្តៅក្នុងពេលគេង ដើម្បីទប់ស្កាត់ភាពត្រជាក់នៅខាងក្រៅ ដូច្នេះ ដើម្បីធ្វើបែបនេះបាន វានឹងរំលាយជាតិខ្លាញ់កាន់តែច្រើនថែមទៀត ដើម្បីបំបាត់ភាពត្រជាក់ពីខាងក្រៅ។
ញ៉ាំតែ
ការញ៉ាំតែ នឹងជួយឲ្យអារម្មណ៍ធូរស្រាល ហើយក៏មានប្រយោជន៍ដែរ ក្រោយពីធ្វើការនឿយហត់មួយថ្ងៃពេញ។ ដើម្បីធ្វើឲ្យវាកាន់តែមានប្រយោជន៍នោះ ហេតុអ្វីបានជាអ្នកមិនព្រមញ៉ាំវា ដើម្បីសម្រកទម្ងន់ទៅ ជាពិសេស តែបៃតងតែម្តង។ វត្តមានអង់ទីអុកស៊ីដង់របស់តែនេះ អាចជួយលុបបំបាត់រ៉ាឌីកាល់សេរីក្នុងរាងកាយ ហើយក៏ជំរុញដល់ការរំលាយអាហារ ក្នុងរាងកាយដែរ។
រៀបកាលវិភាគសម្រាប់គេង
កាលណាមនុស្សយើងគេងបានកាន់តែច្រើន យើងនឹងចៀសផុត ពីការប្រើពេលវេលាអត់ប្រយោជន៍ ក្នុងការតាមដានរឿងភាគ ឬមើលទូរស័ព្ទ ព្រោះវាគឺជាកត្តាដែលនាំឲ្យយើង គេងមិនបានគ្រប់ ឬគេងមិនលក់។ វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីគេងទៀងម៉ោងនោះ ចូរចាំថា ជាតិខ្លាញ់ក្នុងរាងកាយ នឹងរំលាយកាន់តែច្រើន បើសិនជាអ្នកគេងបាន ៧ ទៅ ៨ ម៉ោងជារៀងរាល់យប់។
គេងក្នុងភាពងងឹត
ធម្មតាក្មេងៗសម័យឥឡូវ មិនសូវចូលចិត្តការគេងក្នុងភាពងងឹតទេ ដោយសារតែខ្លាចខ្មោច ដូច្នេះ គេតែងតែគេងបើកភ្លើង ឬយ៉ាងហោចណាស់ ក៏មានអំពូលរាត្រីមួយដែរ។ ប៉ុន្តែ ភ្លើងភ្លឺបែបនេះ អាចប៉ះពាល់ដល់ការគេងរបស់អ្នកបាន ហើយកាលណាគេងមិនគ្រប់ វាគឺជាមូលហេតុនាំឲ្យធាត់តែម្តង។
ងូតទឹកក្តៅ
វិធីសាស្ត្រដើម្បីគេងលក់ កាន់តែស្រួលនោះ គឺការងូតទឹកក្តៅ មុនពេលចូលគេង។ សីតុណ្ហភាពរាងងាយកាន់ក្តៅល្មម នឹងជួយសាច់ដុំកាន់តែធូរស្រាល ហើយក៏ងាយស្រួលគេងទៀតផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com