ពីនេះ ពីនោះ
រួមគ្នា​ទិញ​អង្ករ​ខ្មែរ​!
26, Jul 2021 , 7:10 am        
រូបភាព
ដោយ:
​កំណាព្យ​បទ ភុជង្គលីលា​
ដោយ ប៉ាកកា​ខ្មៅ​



​ដល់ពេល​ហើយ​ខ្មែរ​ជិត​ឆ្ងាយ​
​រួមគ្នា​ដោះស្រាយ​
​កង្វល់​អ្នកស្រែ​។​

​នាំគ្នា​ទិញ​អង្ករ​ខ្មែរ​
​បាន​ជួយ​អ្នកស្រែ​
​ល្ហើយ​ល្ហែ​ទុក្ខា​។​

​ទោះ​តិច​ឬ​ច្រើន​ក្តីណា​
​ក៏​បង្ហាញថា​
​ខេមរា​សាមគ្គី​។​

​គ្រាន់​បាន​លក់​សង​ថ្លៃ​ជី​
​សល់​គោមួយ​ពីរ​
​រកស៊ី​បន្ត​។​

​កុំ​ឲ្យ​អ្នកស្រែ​វ័ណ្ឌក​
​បំណុល​ថែម​ក្រ​
​របរ​ពឹង​មេឃ​។​

​ធ្វើបាន​ហើយ​បែរ​សង្វេគ​
​គេ​ទិញ​ថោក​ពេក​
​ខ្លះ​ដេក​អោប​ព្រួយ​។​

​ជួយ​ទិញ​អង្ករ​ស្មើ​ជួយ​
​បំបាត់​ទុក្ខព្រួយ​
​អ្នកស្រែ​ប្រុស​ស្រី​។​

​កុំ​ទិញ​តែមួយ​ពេល​ខ្លី​
​ឬ​ចង់បាន​ល្បី​
​ដើម្បី​ចុះផ្សាយ​។​

​ជួយ​ទិញ​គឺ​ជួយ​ដោះស្រាយ​
​រក្សា​ឆ្នាំងបាយ​
​អ្នកស្រែ​រួម​ឈាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com