ពីនេះ ពីនោះ
គ្រ​លីង​គ្រ​លោង​មាន​សំឡេង ជីវ ជីវ ជីវ ឬ ជីវ​កា​លៀង​
24, Sep 2016 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
គ្រ​លីង​គ្រ​លោង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​នៅពេល​ពេញវ័យ មាន​មាឌ​មធ្យម ក្បាល​ពណ៌​ស​ព្រលែត មាន​ចំ​កំក ចំពុះ​ពណ៌​ខ្មៅ និង​ពោះ​ពណ៌​ស​។ ដោយឡែក ពេល​មិនទាន់​ពេញវ័យ គ្រ​លីង​គ្រ​លោង គ្មាន​ចំ​កំក​ខ្មៅ​ទេ តែ​ក្បាល និង​ទ្រូង​ណ៌​ស្រគាំ​។



បក្សី​មួយ​ប្រភេទ​នេះ មាន​សំឡេង ឮ​ខ្លាំង ហើយ​ស្រួយ ជីវ ជីវ ជីវ ឬ ជីវ​កា​លៀង​។ នៅក្នុង​សៀវភៅ​កំណត់ត្រា​បក្សី​នៅ​កម្ពុជា បង្ហាញថា​បក្សី​នេះ ច្រើន​រស់នៅ​តាម​វាលលំហ និង​ព្រៃរបោះ ព្រៃ​គុម្ពោត ទីប្រជុំជន ទីក្រុង ជាដើម​។ បក្សី​នេះ ក៏​ជា​ប្រភេទ បក្សី ដែលមាន​វត្តមាន​ពេញ​មួយឆ្នាំ និង​សម្បូរ​គ្រប់​ទីកន្លែង​ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែ កុម្ភៈ ដល់​ខែសីហា​៕

ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com