ពីនេះ ពីនោះ
តើ​មាន​សារប្រយោជន៍​អ្វីខ្លះ ដែល​អ្នក​មិនដឹង​ពី «​ខ្វិត »?
19, Jan 2020 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
ខ្វិត គឺជា​ព្រឹក្ស​តូច​មួយ​ប្រភេទ មាន​កម្ពស់ ពី​៤ ទៅ​១៥ ម៉ែត្រ ដុះ​ក្នុងព្រៃ​នៃ​ប្រទេស​ឥណ្ឌា គេ​នាំ​ចូលមក​ដាំ​ជាដើម​ឈើ​មាន​ប្រយោជន៍ ក្នុងប្រទេស​កម្ពុជា លាវ និង​វៀតណាម​។ នៅ​ស្រុក​ខ្មែរ ដើម​ខ្វិត​អាច​យក​ធ្វើជា​ល័​ក្ខ ជ្រលក់​សូត្រ​។



ចំណែក​ផ្លែ​ទុំ អាច​បរិភោគបាន ជា​ផ្លែ​បរិភោគ​ហើយ​ធ្វើ​ឲ្យ​សាច់​ត្រជាក់ និង​លើក​កម្លាំង ព្រមទាំង​ជា​ថ្នាំ​ឃាត់​ទឹកមាត់​ច្រើន និង​ព្យាបាល​ដំបៅ​មាត់​។ ក្នុង​ក្បួន​ឱសថ​បុរាណ​ខ្មែរ បន្លា​ខ្វិត​គេ​កិន​ជាមួយ​បន្លា​ដើម​ដទៃទៀត សម្រាប់​ស្ងោ​ពិសារ ដើម្បី​ឃាត​ឈាម​ជំងឺ​ស្បូន​។ ដោយឡែក​សំបក​ដើម គ្រូ​ផ្សំ​ថ្នាំ​កាត់​តូចៗ លាយ​ជាមួយ​ដំ​បក​ដើម​រាំង គេ​ប្រើ​ជា​ថ្នាំ​បំពោក​លើ​ដំបៅ ដែល​សត្វ​មាន​ពិស​ខាំ ឬ​ចឹក និង​ជា​ថ្នាំ​ក្អួត​។​

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


© រក្សាសិទ្ធិដោយ thmeythmey.com