កីឡាអន្តរជាតិ
អន្តរជាតិ
Big Sam បាត់បង់តំណែងជាអ្នកចាត់ការជម្រើសជាតិអង់គ្លេស ក្រោយដឹកនាំបានតែ ៦៧ថ្ងៃ
× លោក Sam Allardyce ហៅ Big Sam បានចាកចេញពីតំណែងជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសហើយ បន្ទាប់ពីដឹកនាំបានតែ ៦៧ ថ្ងៃ។
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA បានបញ្ចប់តំណែង លោក Sam Allardyce ជាផ្លូវការហើយ ក្រោយរកឃើញថាបានប្រើតួនាទីខុសដើម្បីចរចាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៤សែនផោន ប្រហែលជាង៥សែនដុល្លារអាមេរិក និងផ្តល់ដំបូន្មានពីរបៀបផ្ទេរកីឡាករ។
អ្នកចាត់ការសញ្ជាតិអង់គ្លេសវ័យ ៦១ឆ្នាំរូបនេះ បានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសប្រកួតជាផ្លូវការបានតែមួយប្រកួតប៉ុណ្ណោះ ក្រោយចាកចេញពី Sunderland ដើម្បីមកជំនួសតំណែងលោក Roy Hodson កាលពីខែកក្កដានោះ។
ក្រោយបញ្ឈប់ពីតំណែង អតីតអ្នកចាត់ការក្រុម West Ham នេះបានក្លាយជាអ្នកចាត់ការទូទៅពេញម៉ោងខ្លីបំផុត និងឈ្នះ១០០ភាគរយក្រោយដឹកនាំ១ប្រកួត ឈ្នះ១ប្រកួត៕
© រក្សាសិទ្ធិដោយ thmeythmey.com