ពីនេះ ពីនោះ
តើ​ពាក្យ​«​ដ​ង្វា​យ និង តង្វាយ » មួយណា​ទើប​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​?
10, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ដ​ង្វា​យ និង តង្វាយ​» គឺជា​ពាក្យ​សាធារណជន តែងតែ​ប្រើ​នៅក្នុង​ភាសា​និយាយ​ក្ដី ភាសាសរសេរ​ក្ដី នៅពេលដែល​គេច​ង់​ថ្វាយ​អ្វីមួយ​ដល់​អាទិទេព ជាពិសេស​នៅក្នុង​ការនិយាយ​បន់ស្រន់ និង​ការថ្វាយ​អ្វីមួយ​ទៅ​ព្រះមហាក្សត្រ​ជាដើម​។ ក៏ប៉ុន្តែ សាធារណជន​មួយចំនួន ក៏​នៅមាន​ភាពមិនច្បាស់លាស់​ថា ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ​ថា តើ​មួយណា​ទើប​ត្រឹមត្រូវ​?



​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​«​ដ​ង្វា​យ​» គឺ​គ្មាន​សរសេរ​នៅក្នុង​វចនានុក្រម​ឡើយ​។ ហេតុនេះ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ពាក្យ​ថា «​តង្វាយ​»​។ ពាក្យ​«​តង្វាយ​» នេះ​មាន​ថ្នាក់​ពាក្យ​ជា នាម មានន័យថា របស់​សម្រាប់​ថ្វាយ វត្ថុ​ដែល​គេ​ថ្វាយ​។ ឧទាហរណ៍​៖ ប្រជាពលរដ្ឋ​នាំ​តង្វាយ​ចូលទៅ​ថ្វាយ​ព្រះករុណា ជា​អម្ចាស់​ជីវិត​...​។

​ជារួម​មក សម្រាប់​សារ​ធារ​ណ​ជន ដែល​ធ្លាប់តែ​សរសេរ​ពាក្យ​នេះ​ថា «​ដ​ង្វា​យ​» គួរ​ឈប់ ហើយ​ត្រលប់មក​សរសេរ​ពាក្យ​«​តង្វាយ​» វិញ​ទើប​ត្រឹមត្រូវ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com