ពីនេះ ពីនោះ
ចាបចង្ក្រង់ បក្សីមានសំឡេងស្ងាត់ស្រទន់រណ្ដំ
×
ចាបចង្ក្រង់ គឺជាឈ្មោះបក្សីមួយប្រភេទ ដែលផ្នែកខ្នងមានពណ៌ត្នោតទុំ ចុងខ្នង និងកន្ទុយពណ៌លឿង និងមានពោះពណ៌ស។ បក្សីនេះ នៅពេលពេញវ័យ មានទ្រូង និងចំហៀងពោះមានរាងដូចស្រកាត្រី។ បន្ថែមពីនេះ វាជាប្រភេទបក្សីមានសំឡេងស្ងាត់ស្រទន់រណ្ដំ គីឌី គីឌី ឬ ឃីទ្ធី ឃីទ្ធី ជាពិសេសពេលហើរ។ បក្សីប្រភេទនេះ តែងតែរស់នៅវាលស្រែ តំបន់កសិកម្ម ព្រៃគុម្ពោត និង ដំណុះព្រៃក្មេង ជាដើម។ ជាទូទៅបក្សីនេះ តែងតែបង្ហាញវត្តមានពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែង ហើយចមណែករដូវបន្តពូជគឺពេញមួយឆ្នាំ ព្រមទាំងមានពងពី ៤ ទៅ១០ពង ពណ៌ស៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com