សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Brands៖ Apple, Google, Coca-Cola ឈរកំពូលតារាង ខណៈ Facebook, Amazon កើនឡើងខ្ពស់
×
Apple ជាប់ជាក្រុមហ៊ុនម៉ាកផលិតផលដ៏មានតម្លៃបំផុតលើពិភពលោកប្រចាំឆ្នាំ២០១៦ ហើយ Google និង Coca-Cola ឈរនៅលេខរៀងបន្ទាប់។ នេះបើតាមរបាយការណ៍ 2016 Best Global Brands របស់ក្រុមហ៊ុន Interbrand។ ជាមួយគ្នានេះផងដែរ ក្នុងចំណោមក្រុមហ៊ុន Brand កំពូលចំនួន១០០ ក្រុមហ៊ុន Facebook និង Amazon មានការកើនឡើងដ៏គួរឲ្យកត់សម្គាល់ បើប្រៀបធៀបកាលពីឆ្នាំមុន។
ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនរថយន្ត មានរហូតដល់ទៅជិត៣០ស្ថិតក្នុងចំណោម Brands កំពូលចំនួន១០០នៅលើពិភពលោកនាឆ្នាំ២០១៦នេះ។ ជាមួយនឹងកំណើន៥ភាគរយ ក្រុមហ៊ុន Apple មានតម្លៃរហូតដល់១៧៨.១១៩ពាន់លានដុល្លារអាមេរិក បានឈរលេខមួយលើតារាង 2016 Best Global Brands បើទោះបីជាការលក់ iPhone នៅឆ្នាំនេះ មានការថយចុះក៏ដោយ។
ក្រុមហ៊ុនផ្សេងទៀតដែលស្ថិតក្នុងចំណោម Top 10 រួមមាន Google, Coca-Cola, Microsoft, Toyota, IBM, Samsung, amazon, Mercedes-Benz និង GE ជាដើម។ ក្រុមហ៊ុន Tesla និង Dior មានឈ្មោះក្នុង Top 100 ជាលើកដំបូង។
នៅឆ្នាំ២០១៦នេះផងដែរ ក្រុមហ៊ុន Facebook បានបង្ហាញនូវការកើនឡើងដ៏គួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយកើន៤៨ភាគរយ។ ក្រុមហ៊ុនផ្សេងទៀតដែលមានការលើកឡើងផ្នែកហិរញ្ញវត្ថុរួមមាន Amazon, Lego, Nissan និង Adobe ខណៈ IBM, Shell, Xerox, Ralph Lauren និង Prada មានការធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់។
Tag:
Brands
Apple
បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com