ព័ត៍មានសុខភាព
សុខភាព៖ មនុស្ស​ប្រុស​អាយុ​កាន់តែច្រើន លែង​សុ​បិ​ន្ត​ឃើញ​រួមភេទ​ទៀតហើយ​មែន​ទេ​?
06, Aug 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញុំ​ទើបតែ​អាយុ ១៣ ឆ្នាំ​ទេ ហើយ​ថ្មីៗ​នេះ ខ្ញុំ​ក៏បាន​គេង​សុ​បិ​ន្ត​ឃើញ​រួមភេទ រហូតដល់​ចេញ​ទឹកកាម​ដែរ​។ តើ​បញ្ហា​នេះ​នឹង​បាត់ទៅ​វិញ​ទេ នៅពេលដែល​ខ្ញុំ​អាយុ​កាន់តែច្រើន​?


 
​ការ​គេង​សុ​បិ​ន្ត​ឃើញ​រួមភេទ រហូតដល់​ចេញ​ទឹកកាម ច្រើនតែ​កើតឡើង នៅពេលដែល​មនុស្ស​ប្រុស​កំពុងតែ​សុ​បិ​ន្ត​ឃើញ រឿង​ទាក់ទង​នឹង​ផ្លូវភេទ​។ ពេលខ្លះ គេ​ក៏​អាច​នឹង​ភ្ញាក់​ពី​គេង​ដែរ នៅ​ពេលចេញ​ទឹកកាម​ទទឹក​ខោ ហើយ​ខ្លះទៀត អាច​នឹង​គេង​ទាំង​អញ្ចឹង​ទៀត​ក៏មានដែរ​។ មនុស្ស​ប្រុស​អាច​នឹងមិន​ចងចាំ​ថា គេ​បាន​សុ​បិ​ន្ត​ឃើញ​អ្វី​ផង​។ 
 
​ការ​គេង​សុ​បិ​ន្ត​ឃើញ​រួមភេទ រហូតដល់​ចេញ​ទឹកកាម ចាប់ផ្តើម​កើតមាន​ក្នុង​វ័យ​យុវវ័យ ជាពិសេស នៅពេល​រាងកាយ ចាប់ផ្តើម​បង្កើត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ដែលជា​អ័រម៉ូន​ភេទបុរស​ដ៏​សំខាន់​។ មនុស្ស​ប្រុស​ភាគច្រើន​នឹង​ជួប​ករណី គេង​សុ​បិ​ន្ត​ចេញ​ទឹកកាម ក្នុង​ពេលវេលា​ណាមួយ​នៃ​វ័យ​មួយ​នេះ ហើយ​ពេលខ្លះ​ដល់​ធំ អាយុ​ច្រើន​ហើយ ក៏​នៅតែ​អញ្ចឹង​ដែរ​។ យ៉ាងណាមិញ វា​អាច​នឹង​មិនសូវ​កើតមាន​ញឹកញាប់ ឬ​ឈប់​តែម្តង នៅពេល​អាយុ​កាន់​តេ​ច្រើន និង​ឈានដល់​ចុងបញ្ចប់​នៃ​វ័យ​ជា​យុវវ័យ​។ 
 
​បុរស​ខ្លះ អាច​នឹងមាន​អារម្មណ៍​អៀនខ្មាស់​ច្រើន អំពី​ការ​សុ​បិ​ន្ត​ឃើញ​រួមភេទ រហូតដល់​ចេញ​ទឹកកាម​បែបនេះ ប៉ុន្តែ វា​គឺជា​រឿង​ធម្មតា នៃ​ការលូតលាស់​របស់​មនុស្ស​ប្រុស​ទេ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com