ជាតិ
សង្គមជាតិ
ទូក-ងនារីចាម បង្ហាញខ្លួននៅក្រុងតាខ្មៅកំពុងផ្តល់ភាពភ្ញាក់ផ្អើល រូបភាព៖ ហ្វេសប៊ុក Saki Nah
× ការបង្ហាញខ្លួនទូក-ងនារីចាមនៅក្រុងតាខ្មៅ បានកំពុងផ្តល់ភាពភ្ញាក់ផ្អើល។ នេះជាលើកទី១ហើយ ដែលសហគមន៍ចាមនៅភូមិព្រែកតាពៅ ក្រុងតាខ្មៅ បានរៀបចំទូកនារី ដើម្បីចូលរួមប្រណាំងក្នុងឆ្នាំ២០១៦នេះ។
កីឡាការិនីម្នាក់ ដែលបានចូលរួមក្នុងការប្រណាំងទូកនៅក្រុងតាខ្មៅ បានសម្តែងការសប្បាយរីករាយ ដែលបានចូលរួមក្នុងការប្រកួតថ្នាក់ខេត្តនេះ។ អ្នកនាង សាគីណះ បានបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលមានក្រុមនារីចាមចូលរួមប្រណាំងទូកង និងការរៀបចំនេះមានចំនួន២ទូក។ ទូកនារីចាមទាំង២ទូកនោះ ទីមួយឈ្មោះ «ម៉ារីយុំាសែនជ័យ» និងទីពីរ «នារីស្មោះស្នេហ៍ថែ៧មករា»។
សាគីណះ រំពឹងថា ទូករបស់នាង គឺនារីស្មោះស្នេហ៍ថែ៧មករា នឹងទទួលបានជ័យលាភី បន្ទាប់ពីឈ្នះការប្រកួតចំនួន២ជើងកាលពីម្សិលមិញ។ ថ្ងៃចុងបញ្ចប់នៅថ្ងៃនេះ ក៏មានការចូលរួមជាអធិបតីពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីផងដែរ។
គួរបញ្ជាក់ថា ទូកនារីចាមទាំង២ មានចំណុះពី១០ទៅ១១នាក់។ ចំណែកការប្រកួតនៅក្រុងតាខ្មៅទាំងមូល សរុបទាំងអស់មានទូកចម្រុះជាង៣០ទូក៕
© រក្សាសិទ្ធិដោយ thmeythmey.com