ជាតិ
សង្គមជាតិ
អ្នកភូមិ​អូរ​ដូង​ដ​ង្ហើ​យ​សុំ​ស្ពាន​ថ្មី​ខណៈ​ស្ពានឈើ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​
16, Oct 2016 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ធំ​៖ ស្ពាន​អូរ​ដូង ស្ថិតនៅ​ភូមិ​អូរ​ដូង ឃុំ​ម្ស៉ា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ បច្ចុប្បន្ន ស្ពានឈើ​អូរ​ដូង ដែល​សង់​អំឡុង​ឆ្នាំ​៩០ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ហើយ​អ្នកភូមិ​បាន​អំពាវនាវ​សុំ​ឲ្យ​មានការ​ស្ថាបនា​ស្ពាន​ថ្មី​។​

 
​អ្នកភូមិ​អូរ​ដូង បាន​ប្រើប្រាស់​ស្ពាន​អូរ​ដូង​ដោយ​មមាញឹក​។ ស្ពាន​នេះ​កសាងឡើង​ដោយ​ការ​រៃអង្គាស​ថវិកា​ពី​ប្រជាពលរដ្ឋ​ក្នុងអំឡុង​ឆ្នាំ​៩០​។ ដោយសារ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ជា​រៀងរាល់ឆ្នាំ ចាស់​ព្រឹ​ទ​ចា​រ្យ​ក្នុងភូមិ តែង​រៃអង្គាស​ថវិកា​អ្នកភូមិ ដើម្បី​ជួសជុល​។ តាម​ការបញ្ជាក់​របស់​អ្នកភូមិ​អូរ​ដូង​មួយរូប បាន​បញ្ជាក់ថា ស្ពាន​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​ការអភិវឌ្ឍ ដោយសារ​នៅ​ភូមិ​ក្បែរ​នោះ គេ​មាន​ស្ពានថ្ម​ថ្មី​អស់ហើយ​។​
 
​អ្នកភូមិ​អូរ​ដូង ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ស្ថាបនា​ស្ពានថ្ម​ថ្មី ខណៈ​ការប្រើប្រាស់​ស្ពាន​បច្ចុប្បន្ន ស្ថិតក្នុង​ស្ថានភាព​ហានិភ័យ​។ ស្ពាន​អូរ​ដូង ជា​ស្ពាន​មួយ​ក្នុងចំណោម​ស្ពាន​ជាច្រើន ដែល​ឆ្លងកាត់​ស្ទឹង​ស្ទោង ខេត្តកំពង់ធំ​។ 
 
​សូម​ទស្សនា​រូបភាព​ខ្លះៗ ពី​ស្ថានភាព​ស្ពាន​អូរ​ដូង ដូចតទៅ​








Tag:
 ​ស្ពាន​អូរ​ដូង
© រក្សាសិទ្ធិដោយ thmeythmey.com