ពីនេះ ពីនោះ
ពពិច​ថ្ម​ទ្រូង​ត្នោត មាន​របាយ​រស់នៅ​គ្រប់​ទីកន្លែង​
17, Oct 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ពពិច​ថ្ន​ទ្រូង​ត្នោត គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​នៅ​រដូវ​មិន​បន្ត​ពូជ មាន​រូបរាង​ស្រដៀង​នឹង​បក្សី​ញី​ដែរ តែ​ម្ដុំ​ត្រចៀក និង​ក​អុជៗ​ខ្មៅ​។ ចំណែក​នៅ​រដូវ​បន្ត​ពូជ  បក្សី​នេះ មាន​ក្បាល ផ្នែក​ខ្នង និង​ស្លាប​ពណ៌​ខ្មៅ​។ ម្យ៉ាងវិញទៀត នៅ​ចំហៀង​ក មាន​អុជ​លើ​ស្លាប និង​ចុង​ខ្នង​ពណ៌​ស ទ្រូង មាន​ពណ៌​ក្រហម​។ ដោយឡែក​បក្សី​ញី មាន​ពណ៌​ត្រសក ក​ពណ៌​ស និង​អុជ​ស្លា​បស​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​វាលស្មៅ និង​គុម្ពោត​ព្រៃ តាម​ដំណាំ​កសិកម្ម​។ ចំពោះ​របាយ​រស់នៅ​វិញ គឺ​មាននៅ​គ្រប់​ទីកន្លែង និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ ព្រមទាំង​ធ្វើការ​បន្ត​ពូជ​ចាប់ពី​ខែមីនា ដល់​ខែ​កក្ដ​ដា​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com