ជាតិ
បទសម្ភាសន៍
សង្គមជាតិ
លោក ទូច តស៊ូធាក់រ៉ឺម៉កកង់ ដែលជិតបាត់បង់
× ភ្នំពេញ៖ លោក ងួន ទូច គឺជាអ្នកធាក់រ៉ឺម៉កកង់ម្នាក់នៅទីតាំងផ្សារច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាង៣០ឆ្នាំមកហើយ។ ខណៈដែលអ្នកធាក់រ៉ឺម៉កកង់ បានផ្លាស់ប្តូរទៅជារ៉ឺម៉កម៉ូតូស្ទើរអស់ហើយនោះ បុរសវ័យ៦០ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា លោក នៅតស៊ូធាក់រ៉ឺម៉ករហូតមកពេលនេះ ព្រោះលោកស្តាយមធ្យោបាយ ដែលបានផ្តល់កម្រៃដល់ខ្លួនជាង៣ទសវត្សរ៍ហើយនោះ។
បច្ចុប្បន្ន គេឃើញមានរ៉ឺម៉កកង់ នៅសល់តែ៣គ្រឿងប៉ុណ្ណោះ ដែលកំពុងរត់ចុះឡើង ដឹកភ្ញៀវ នៅផ្សារច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ នៅពេលដែលរបរនេះ ស្ទើរតែលែងមានអ្នករកស៊ីទៅហើយនោះ លោកងួន ទូច ចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់អភិរក្សរ៉ឺម៉កកង់ ឲ្យដូចស៊ីក្លូដែរ ដើម្បីទុកឲ្យកូនចៅជំនាន់បានឃើញ៕
សូមទស្សនាវីដេអូ ៣នាទី ពីសារព័ត៌មានថ្មីៗ ខាងក្រោមនេះ ៖
Tag:
រ៉ឺម៉កកង់
ច្បារអំពៅ
ងួន ទូច
© រក្សាសិទ្ធិដោយ thmeythmey.com