ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ជនរងគ្រោះ​រម្លឹក​ពី​ឥទ្ធិពល​គ្រាប់បែក​ចង្កោម​
20, Oct 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ខេត្ត​ត្បូងឃ្មុំ​គឺ​តំបន់​មួយ ដែល​រងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់បែក​ពី​សហរដ្ឋអាមេរិក​ក្នុង​ចន្លោះ​ទស្សវត្ស​១៩៦០ និង​១៩៧០ ដោយបាន​បន្សល់​ស្នាក់​ស្នាម​ឈឺចាប់​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​។ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់បែក​នោះ ខ្លះ​បាត់បង់​អាយុជីវិត ហើយ​មួយចំនួនច្រើន​ទៀត​ទទួលរង​ពិការភាព និង​ប៉ះពាល់​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​បំភ្លេច​ស្នាក់​ស្នាម​ឈឺចាប់​នោះបាន​ឡើយ​។ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ បើទោះបីជា​កម្ពុជា​មិនមាន​សង្គ្រាម​ក្តី តែ​គ្រាប់បែក​ចង្កោម​ដែល​មិនទាន់​ផ្ទុះ​កប់​ក្នុង​ដីស្រែ​ចំការ ប្រជាពលរដ្ឋ​នោះ​នៅតែ​បន្ត​គំរាមកំហែង​អាយុជីវិត និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ពួកគេ​ជា​រៀងរាល់ថ្ងៃ​។



​ឯកសារ​ព័ត៌មាន​រប​ស់​អង្គការ​ជនពិការ​អន្តរជាតិ ស្តីពី​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា បង្ហាញថា គ្រាប់​ប្រភេទ​នេះ ត្រូវបាន​សហរដ្ឋអាមេរិក ទម្លាក់​មកលើ​ប្រទេស​ខ្មែរ​ចំនួន ៨ ម៉ឺន​គ្រាប់​ធំៗ ដែលមាន​ចំនួន​គ្រាប់​តូចៗ សរុប​ជាង ២៦​លាន​គ្រាប់ នៅ​តំបន់​ភាគ​ខាងកើត​និង​ភាគ​ឥ្ឍ​សាន​។ គ្រាប់បែក​ចង្កោម​ទាំងនោះ បាន​ទម្លាក់​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០ ហើយ​គ្រាប់​ដែល​នៅ​សេសសល់​ក្នុង​ផ្ទៃដី​ប្រទេស​កម្ពុជា​ប្រហែល​២២០​គីឡូម៉ែត្រ​ការ៉េ គឺ​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ ។​បើតាម​ឯកសារ​ព័ត៌មាន​របស់​អង្គការ​ជនពិការ​អន្តរជាតិ​ដែ​ដល ចាប់តាំងពី​ឆ្នាំ​១៩៩៨ គឺមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រាប់បែក​ចង្កោម ១៩៤​នាក់​៕



















Tag:
 CMAC
© រក្សាសិទ្ធិដោយ thmeythmey.com