ជាតិ
សង្គមជាតិ
អាជ្ញាធររកឃើញទំនិញខូចគុណភាពចំនួន៤៤តោន ក្នុងរយៈពេល៩ខែ
×
ទំនិញខូចគុណភាពសរុបចំនួន ៤៤ តោន ត្រូវបានមន្ត្រីកាំកុងត្រូលរកឃើញ និងរឹបអូស ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៦នេះ នៅទូទាំងប្រទេស។ នេះបើតាមបញ្ជាក់របស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពចំណីអាហារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២០ តុលា លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យទៀតថាទំនិញខូចគុណភាពដែលរឹបអូសបានទាំងនោះ មានចំនួន១៧តោន រឹបអូសនៅតាមព្រំដែន និង២៧តោនទៀត រឹបអូសពីតាមផ្សារ និងសិប្បកម្មនានាក្នុងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com