ពីនេះ ពីនោះ
ក្រមង៉ុយ៖ មនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា 
×![]()
ភ្នំពេញ៖ ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ គឺជាអ្នកនិពន្ធ និងជាស្តេចឧបករណ៍សាដៀវខ្មែរ ដ៏ចំណានម្នាក់ នាសម័យអាណានិគមបារាំង។ កំណាព្យរបស់លោកតា ត្រូវបានប្រជាជនខ្មែរជាច្រើនទទួលស្គាល់ថា នៅតែអាចយកមកអប់រំកូនចៅខ្មែរនាសម័យបច្ចុប្បន្ន។ បណ្តាំក្រមង៉ុយនៅទំព័រដំបូង លោកតាបានរំលេចពីអំពើផ្តេសផ្តាសរបស់មនុស្សមួយចំនួននៅក្នុងសង្គម ដែលធ្វើទង្វើខុសឆ្គង ដោយយល់ថា ជាអំពើត្រឹមត្រូវទៅវិញ។
ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ
អាងមាសអាងប្រាក់។
អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់
អាងជើងអាងដៃ អាងវាយទាត់ធាក់ អាងគុកច្រវ៉ាក់
ម៉ាស៊ីនកាត់ក។
អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ
តជាទំនុក។[…]
ប្រភព៖ បណ្តាំក្រមង៉ុយ
© រក្សាសិទ្ធិដោយ thmeythmey.com