ពីនេះ ពីនោះ
ព័ត៍មានសុខភាព
លេងវីដេអូហ្គេមច្រើន ល្អដែរទេ?
× ការសិក្សាបានបង្ហាញថា ការលេងវីដេអូហ្គេមច្រើនអាចពង្រឹងដល់ការប្រើប្រាស់ដៃ និងភ្នែក ជំនាញក្នុងការដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការដំណើរការព័ត៌មានអ្វីមួយក្នុងអារម្មណ៍។
ពេលខ្លះ វីដេអូហ្គេមអាចបណ្តាលឲ្យមានបញ្ហាដល់សុខភាពច្រើនជាងមានប្រយោជន៍ទៅវិញ។ អ្នកដែលចំណាយពេលអង្គុយលេង វីដេអូហ្គេមច្រើនពេក គឺមិនបានហាត់ប្រាណគ្រប់គ្រាន់ឡើយ។ ការកង្វះការហាត់ប្រាណអាចធ្វើឲ្យកើតជាបញ្ហាចំពោះសុខភាពច្រើនដែរ ជាពិសេសការធាត់ជ្រុលតែម្តង។
អ្នកជំនាញក៏បារម្ភដែរថា ការលេងវីដេអូហ្គេមច្រើនពេកអាចរំខានដល់ជីវិតរបស់មនុស្ស ធ្វើឲ្យខូចខាតដល់ទំនាក់ទំនងមិត្តភាព ឬការងារក្នុងសាលារៀនតែម្តង។ អ្នកជំនាញខាងចិត្តសាស្ត្រមួយចំនួនបញ្ជាក់ថា អ្នកអាចនឹងញៀនការលេងហ្គេមនេះរហូតដល់អត់វាមិនបាន។ ទោះបីជាយ៉ាងនេះក្តី វាមិនទាន់មានមូលហេតុអ្វីមួយច្បាស់លាស់ដែលថា វីដេអូហ្គេមនេះប៉ះពាល់ដល់ខុសក្បាលដូចម្តេចឡើយ។
ថ្វីបើរឿងខាងលើជាអ្វីដែលគិតថាមានបញ្ហាក៏ដោយ ប៉ុន្តែសម្រាប់សម័យបច្ចុប្បន្នដែលហ្គេមកាន់តែទំនើបទៀតនោះ ទើបធ្វើឲ្យវីដេអូហ្គេមភាគច្រើនផ្ទុកទៅដោយវិធីសាស្ត្រភ្ញោចដល់ខួរក្បាលដើម្បីដោះស្រាយបញ្ហាដែលកើតមានក្នុងពេលកំពុងតែលេងវា ប៉ុន្តែពេលខ្លះវាក៏រំខានដល់ជីវិតរស់នៅមិនឲ្យធ្វើអ្វីផ្សេងក្រៅពីអង្គុយសំកុកលេងដែរ។
វិធីសាស្ត្រដ៏ល្អបំផុតនោះគឺថា អ្នកត្រូវតែដាក់កំហិតខ្លួនឯង ដោយលេងហ្គេមតែ ១ ទៅ២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃបានហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com