ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បន្លែ និងផ្លែឈើពណ៌ស្វាយ មានប្រយោជន៍ច្រើនតែមិនសូវមានអ្នកដឹង
× សម្រាប់អ្នកដែលកំពុងតែញ៉ាំអាហារផ្តល់សុខភាព អ្នកទំនងជាដឹងហើយថា អ្នកត្រូវការញ៉ាំបន្លែ និងផ្លែឈើច្រើន ព្រោះតែវាសម្បូរទៅដោយជីវជាតិសំខាន់ៗដែលរាងកាយត្រូវការ។ ហើយបើសិនជាអ្នកកំពុងតែយកចិត្តទុកដាក់ទៅលើអ្វីដែលអ្នកញ៉ាំមែននោះ អ្នកនឹងសម្គាល់ដឹងថា វាមានភាពខុសគ្នាយ៉ាងណានៃបន្លែ និងផ្លែឈើដែលមានពណ៌បៃតង លឿង និងស្វាយជាមិនខាន។ យោងទៅតាមអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ភាគច្រើនពួកគេបានណែនាំឲ្យអ្នកជំងឺរបស់ខ្លួនញ៉ាំបន្លែ និងផ្លែឈើដែលមានពណ៌បៃតង ព្រោះតែវាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនជាងគេ ហើយក្នុងនោះមានដូចជា៖
• បន្លែ និងផ្លែឈើពណ៌ស្វាយ មានអង់ទីអុកស៊ីដង់ខ្ពស់ ដែលអាចជួយបន្ថយអាការៈនៃភាពចាស់បាន
• ផ្លែឈើដូចជា ត្រប់វែង ទំពាំងបាយជូរពណ៌ស្វាយ និងស្ពៃក្តោបពណ៌ស្វាអាចជួយសម្រួលដល់សម្ពាធឈាមបាន ដោយសារតែវាផ្ទុកសារធាតុ Flavonoids។ ក្រៅពីនេះវាក៏ជួយបង្ការកុំឲ្យកើតជំងឺបេះដូង និងមហារីកបានដែរ។
• អត្ថប្រយោជន៍ផ្សេងមួយទៀតគឺ បង្ការការកង្ករោគនៅផ្លូវទឹកម៉ូត្រ។ នេះដោយសារតែវត្តមានរបស់សារធាតុ Anthocyanins ដែលមានក្នុងអាហារពណ៌ស្វាយ ទៅទប់ស្កាត់បាក់តេរី E. Coli កុំឲ្យឆ្លងចូលក្នុងផ្លូវទឹកម៉ូត្រ។
• សារធាតុ Anthocyanins និងអង់ទីអុកស៊ីដង់របស់បន្លែ និងផ្លែឈើពណ៌ស្វាយក៏ជួយថែរក្សាបេះដូងឲ្យមានសុខភាពកាន់តែល្អផង និងបង្ការកុំឲ្យកើតជំងឺមហារីកពោះវៀនធំ។
ដូចអ្នកបានឃើញខាងលើរួចហើយថា ការញ៉ាំបន្លែ និងផ្លែឈើពណ៌បៃតងគឺមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សយើង។ អ្វីដែលជាចំណុចល្អបំផុតនោះ គឺយើងងាយស្រួលរក និងទទួលទានសម្រាប់គ្រួសារទាំងមូលតែម្តង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com