ពីនេះ ពីនោះ
តើ​ពាក្យ នំប៉័ង មាន​ប្រភព​មកពីណា​?
22, Oct 2016 , 6:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្មែរ​គ្រប់រូប​ចេះ​ពិសា នំប៉័ង​។ ពិសា នំប៉័ង រួចហើយ ពួកគេ​ច្រើន​គិតថា នំប៉័ង ជា​នំ​មាន​រសជាតិ​ឆ្ងាញ់​។ គេ​អាច​ពិសា នំប៉័ង ទទេ​, ពិសា​ជាមួយ​ស្ករស​, ពិសា​ជាមួយ​កាហ្វេ​, ពិសា​ជាមួយ​ខ​គោ ឬ​ពិសា នំប៉័ង ជាមួយ​សាច់​ជាដើម​។ ពិសា នំប៉័ង ជាមួយ​សាច់ គេ​ច្រើន​ហៅថា នំប៉័ង​សាច់​។ ពិសា នំប៉័ង ឆ្ងាញ់​, តើ​គេ​ដឹង​ទេ​ថា ពាក្យ​«​នំប៉័ង​»​នេះ មាន​ប្រភព​មកពីណា​?



​មនុស្ស​មួយចំនួន ជាពិសេស អ្នកមាន​វ័យ​ចំណាស់​អាច​ដឹង​ឫសគល់​នៃ​ពាក្យ​នេះ​។ តែ​យុវជន​ជំនាន់​ថ្មី​មិនបាន​ដឹង​ពី​ប្រភព​នៃ​ពាក្យ​នេះ​ទេ​។ ពាក្យ នំប៉័ង គឺមាន​ប្រភព​មកពី​ភាសា​បារាំង​ថា Pain​។ ពាក្យ Pain ជា​ភាសា​បារាំង មានន័យថា អាហារ​មួយ​ប្រភេទ​ធ្វើឡើង​ដោយ​ម្សៅ​សាលី មាន​សណ្ឋាន​ជា​នំដុត​ចម្អិន​ក្នុង​ឡ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ពាក្យ​នេះ បើ​គេ​គ្រាន់តែ​លុប​ពាក្យ​នំ​ចេញពី​ពាក្យ ប៉័ង​, ពាក្យ ប៉័ង ក្លាយទៅជា​ស្នូរ​នៃ​ការប៉ះទង្គិច​គ្នា​ទៅវិញ​។ ឧទាហរណ៍​ថា ទង្គិច​ក្បាល​ប៉័ង បាញ់​ប៉័ង​។​ល​។

​គួរ​រម្លឹក​ផងដែរ​ថា នំប៉័ង គឺជា​នំ​ដែល​ជនជាតិ​អឺរ៉ុប​ផលិត​មុន​ខ្មែរ​។ ជនជាតិខ្មែរ​ចេះ​ផលិត​នំ​ប្រភេទ​នេះ ពី​ជនជាតិ​បារាំង​ដែល​បានមក​ដាក់​អាណានិគមនិយម​លើ​កម្ពុជា​ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣៕


© រក្សាសិទ្ធិដោយ thmeythmey.com