ពីនេះ ពីនោះ
ចាបពូកទ្រូងត្នោតលាត បន្តពូជពេញមួយឆ្នាំ
× ចាបពូកទ្រូងត្នោតលាត គឺជាប្រភេទបក្សីតូចមួយប្រភេទ ដែលបក្សីឈ្មោល នៅក្នុងរដូវបន្តពូជ មានបន្ទូលក្បាលពណ៌លឿង បំពង់កពណ៌ត្នោតចាស់ មុខប្រផេះជាំ និងទ្រូងគ្មានឆូតទេ។ ចំណែកបក្សីញីវិញ មានពណ៌ចំរុះ បន្ទូលក្បាល និងត្រចៀកគ្មានពណ៌ខ្មៅទេ។ ដោយឡែកចំពោះបក្សីឈ្មោល និងបក្សីញីនេះ នៅរដូវមិនបន្តពូជ បែរជាមានពណ៌សម្បុរដូចគ្នា។ យ៉ាងណាមិញ ចំពោះការរស់នៅរបស់បក្សីនេះ គឺគេសង្កេតឃើញថា សម្បូររស់នៅតាមតំបន់កសិកម្ម វាលស្មៅ និងព្រៃត្រែង ដំណុះព្រៃក្មេង និងតំបន់វាលជាដើម។ បន្ថែមពីនេះ វាតែងតែបង្ហាញវត្តមានពេញមួយឆ្នាំនៅតាមតំបន់ដែលបានរៀបរាប ប៉ុន្តែបក្សីនេះស្ថិតនៅក្នុងប្រភេទបក្សីកម្រ។ ចំពោះរដូវបន្តពូជវិញ គឺមិនកំណត់ខែនោះទេ គឺវាបន្តពូជពេញមួយឆ្នាំ ប៉ុន្តែពិសេសជាងគេគឺចាប់ពីខែធ្នូ ដល់ខែមិថុនា ថែមទាំងមានពងចំនួនពី ២ ទៅ៥ពង ហើយមានពណ៌ស៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com