ពីនេះ ពីនោះ
ស្លឹក​មមាញ ប្រជាជន​ខ្មែរ និយម​យកមក​ធ្វើ​ជ្រក់​សម្រាប់​បរិភោគ​
23, Oct 2016 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​មមាញ គឺជា​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ដុះ​លើដី​គ្មាន​ដើមឈើ និង​ដុះ​ជុំវិញ​គេហដ្ឋាន​ក្នុងភូមិ​នានា​តាម​តំបន់​ស្រុក​ស្រែចម្ការ​។ រុក្ខជាតិ​នេះ មាន​ដើមកំណើត​នៅ​អាស៊ី ឬ​អាហ្វ្រិក ហើយ​ត្រូវបាន​គេ​នាំ​ពូជ ទៅ​ដាំ​ដល់​ស្រុក​អាមេរិក​ក្ដៅ​។



​ឥឡូវ មមាញ មាន​ដុះ​គ្រប់​ប្រទេស​ក្ដៅ​នៅក្នុង​សកលលោក​។ ចំពោះ ស្លឹក​មមាញ ប្រជាជន​ខ្មែរ និយម​យកមក​ធ្វើ​ជ្រក់​សម្រាប់​បរិភោគ ដោយ​យក​ស្លឹក​មក​ជ្រក​ក្នុង​ទឹកខ្មេះ ឬ​ក្នុង​ទឹកបាយ ដោយ​ដាក់​អំបិល​ទុក​មួយ​រយៈពេល​ខ្លី ហើយ បរិភោគ​ជ្រក់​នេះ ជាមួយ​ត្រីអាំង​។

​ធ្វើបែបនេះ បាន​ក្លាយជា​ម្ហូប​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​និយម​ចូលចិត្ត​ធ្វើ​។  ចំណែក​មែក នឹង​ឫស របស់​មមាញ គ្រូថ្នាំ​ខ្មែរ តែង​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ប្រមេះ​ស្ត្រី​៕

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com