ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រពេញអាមីដាសរលាក អាចមានអាការៈដូចឈឺបំពង់កដែរ
× នៅផ្នែកខាងក្រោយនៃបំពង់ក មានដុំសាច់ជាលិកាពីរដុំទាំងសងខាងដែលមានឈ្មោះថា ក្រពេញអាមីដាស ឬ Tosils ដែលដើរតួនាទីជាអ្នកច្រោះមេរោគ ចាំចាប់មេរោគដែលចង់ចូលដល់ផ្លូវដង្ហើម និងបង្ករោគ។ វាក៏ជួយផលិតអង់ទីគ័រដើម្បីប្រឆាំងនឹងការបង្ករោគដែរ។ ប៉ុន្តែពេលខ្លះក្រពេញនេះខ្លួនឯងរងការបង្ករោគដែរ។ កាលណាមានការលុកលុយនៃបាក់តេរី ឬវីរុសច្រើនពេក វាអាចទៅជាហើម និងរលាកបាន។
ជំងឺរលាកក្រពេញអាមីដាសច្រើនតែកើតមានជាញឹកញាប់លើកុមារ និងឧស្សាហ៍កើតមានម្តងហើយម្តងទៀតដែរ។ ចំពោះមូលហេតុរបស់វាវិញអាចជាបាក់តេរី និងវីរុស។
ចំពោះរោគសញ្ញាសំខាន់ៗនៃជំងឺរលាកក្រពេញអាមីដាសនេះវិញក្រៅពីហើម និងរលាក និងពេលខ្លះអាចស្ទះដល់ផ្លូវដង្ហើមទៀតនោះ វាក៏មានអាការៈបន្ថែមទៀតដែរដូចជា៖
• ឈឺនៅបំពង់ក
• ក្រពេញអាមីដាសនេះទៅជាក្រហម
• ក្រពេញអាមីដាសទៅជាស្រោមទៅដោយកំនកសៗ ឬលឿង
• មានដំបៅ ឬពងបែកក្នុងបំពង់ក ដែលឈឺខ្លាំង
• ឈឺក្បាល
• មិនឃ្លានអាហារ
• ឈឺត្រចៀក
• ពិបាកលេបអាហារ ឬត្រូវការដកដង្ហើមតាមមាត់
• ហើមកូនកណ្តុរនៅបំពង់ក
• ក្តៅខ្លួន ឬគ្រុន
• មាត់មានក្លិនស្អុយ
ចំពោះក្មេងៗវិញ អាចមានអាការៈដូចជា៖
• ចង្អោ
• ក្អួត
• ឈឺពោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com