ពីនេះ ពីនោះ
ទាំង​២៣​តុលា ទាំង​៧​មករា គឺ​សុទ្ធតែ​ដើម្បី​ខ្មែរ​
07, Jan 2019 , 9:12 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ សត្វ​កាងស្លាប​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!



-​គិត​ច្រើន ច្រើន​គិត​ពិត​ចង់​ស្ត្រេ​ស​
​ខ្លះ​ចេះ ចេះ​ខ្លះ​ច្រាស់​ភាព​ពិត​
​បកស្រាយ ស្រាយ​បក​ឆក​គំនិត​
​ភ្លេច​គិត គិត​ភ្លេច​គេច​ប្រវត្តិ​។​

-​ស្រុក​យើង យើង​ស្រុក​ខ្មែរ​តែមួយ​
​ទុក្ខព្រួយ ព្រួយ​ទុក្ខ​ស្រុក​ធ្លាប់​ភ្លាត់​
​បែកបាក់ បាក់បែក​ចែកផ្លូវ​ព្រាត់​
​មុខមាត់ មាត់​មុខ​គេ​លែង​រាប់​។​

-​បកស្រាយ ស្រាយ​បក​បក​ដូចគ្នា​
​ទាមទារ ទារ​ទាម​ត្រៀម​ទុក​ភ្ជាប់​
​ក្នុង​ក្រៅ ក្រៅ​ក្នុង​ផុង​ទម្លាប់​
​រៀបរាប់ រាប់រៀប​ធៀប​ខ្លឹមសារ​។​

-​ថ្ងៃនេះ នេះ​ថ្ងៃ​ម្ភៃ​បី​
​ប្រុស​ស្រី ស្រី​ប្រុស​ចុះ​ក្រាំង​ចារ​
​ច្បាស់​ចាំ ចាំ​ច្បាស់​ណាស់​តុលា​
​ដឹងថា ថា​ដឹង​និង​ចាំបាន​។​

-​ខ្មែរ​រួម រួម​ខ្មែរ​កែប្រែ​ស្រុក​
​ប្រែ​មុខ មុខ​ប្រែ​ខ្មែរ​គ្រប់​ប្រាណ​
​ចាប់ផ្តើម ផ្តើម​ចាប់​ភាព​ថ្កើងថ្កាន​
​ដូច​បាន បាន​ដូច​ពេលនេះ​ណា​។​

-​ថ្ងៃនេះ នេះ​ថ្ងៃ​បាន​បន្ត​
​ផ្តើម​ក មក​ផ្តើម​ដើម​មករា​
​ថ្ងៃនោះ នោះ​ថ្ងៃ​ប្រវត្តិ​ចារ​
​ចាំ​ថា ថា​ចាំ​ថ្ងៃ​ប្រាំពីរ​។​

-​រឿង​ពិត ពិត​រឿង​កុំ​បំភ្លៃ​
​គួរ​លៃ លៃ​គួរ​គ្រប់ភាគី​
​បក្ស​កាន់ កាន់​បក្ស​ស្លាក​មួយ​ពីរ​
​ដៅ​ទី ទីដៅ​នៅ​រួម​ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com