ពីនេះ ពីនោះ
លោក ហេង មណីចិន្តា បង្ហាញវិធី៦យ៉ាង ដើម្បីថែរក្សាសុខភាព
× ភ្នំពេញ៖ ខណៈសុខភាពពលរដ្ឋបានក្លាយជាកង្វល់របស់សាធារណជននោះ លោក ហេង មណីចិន្តា បានបង្ហើបវិធី៦យ៉ាង ដើម្បីថែរក្សាសុខភាពឲ្យបានល្អ។
១) សប្បាយការី៖ ចេះជួយខ្លួនឯងឲ្យមានសេចក្តីសប្បាយ
២) សប្បាយេ មតញ្ញូ៖ ស្គាល់ប្រមាណនៅក្នុងសេចក្តីសប្បាយទាំងឡាយ
៣) បរិណតភោជី៖ បរិភោគអាហារដែលត្រឹមត្រូវ មានជីវជាតិជួយសុខភាព
៤) ព្រហ្មចារី៖ ត្រូវចេះកំណត់កាមារម្មណ៍របស់ខ្លួន ត្រូវវៀរចាកល្មោភក្នុងកាមគុណពេក
៥) សីលវា៖ មានសីល ប្រព្រឹត្តល្អ
៦) កល្យាណមិត្ត៖ មានកល្យាណមិត្តដែលចេះណែនាំក្នុងអំពើល្អ៕
ប្រភព៖ «កម្រងសម្តីមាសបណ្តាំអ្នកប្រាជ្ញខ្មែរ» រៀបរៀងដោយ ភិក្ខុ គូ សុភាព
Tag:
ភិក្ខុ ហេង មណីចិន្តា
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com