ពីនេះ ពីនោះ
ស្លឹក ម្លិះស្រុក អាចប្រើជាថ្នាំព្យាបាលក្មេងកើតបូសទ្រនិច
× ម្លិះស្រុក គឺជាឈ្មោះគុម្ពព្រឹក្សមួយប្រភេទ ដែលមានកម្ពស់ចាប់ពី ០.៥០ ម៉ែត្រទៅ ១ ម៉ែត្រ។ រុក្ខជាតិនេះដុះលើដីវាលគ្មានដើមឈើ នៅក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។
ម្លិះស្រុក ជាប្រភេទម្លិះម្យ៉ាងដែលមានសន្ដានខុសពីម្លិះធម្មតា។ ចំពោះដើមរុក្ខជាតិនេះ ត្រូវបានគេនាំពូជ ទៅដាំក្នុងប្រទេសជាច្រើន នៃអាស៊ីទាំងមូល ដោយសាម្លិះស្រុកនេះមានផ្កា ស លាយផ្កាឈូក និងមានក្លិនក្រអូបល្អ។
បន្ថែមពីនេះ ម្លិះស្រុកគេអាចយកស្លឹក មកប្រើសម្រាប់ធ្វើជាថ្នាំ ព្រមទាំងយកស្លឹកត្រាំទឹក ដើម្បីឲ្យក្មេងកើតបូសទ្រនិចងូត ដើម្បីបង្ក្រាបជាតិពិស និងព្យាបាលបំបាត់ការឈឺចាប់។ បន្ថែមពីនេះ គេអាចឆុងស្លឹកជាមួយទឹកក្ដៅ ផឹកដើម្បីព្យាបាលជំងឺប្រមេះ៕
ដកស្រង់ពីសៀវភៅ៖ វចនានុក្រម ការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា,រក្សាសិទ្ធិអ្នកគ្រូ ឌី ផុន
Tag:
រុក្ខជាតិនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com